• សូមចុចអក្សខាងក្រោមដើម្បីមើលពីការថែតាំសុចភាព

    loading...

    Friday, February 24, 2017

    តារាទាំង៣ដួងនេះ ត្រូវចោរក្នុងក្រុមលួចលុយអស់ នៅអូស្រ្តាលី!

    ភ្នំពេញ៖ កាលពីថ្មីៗនេះ តារាសម្តែងស្រី កញ្ញា នៅ សូនីតា បានទៅច្រៀងនៅឯប្រទេសអូស្រ្តាលី ជាមួយនឹងតារាខ្មែរជាច្រើនរូបផ្សេងទៀត ដូចជា លោក អេឡិច ចិត្រា លោក ម៉ាដូណា និងកញ្ញា សាន សុម៉ាលីជាដើម ហើយបើគិតមកទល់ពេលនេះ គឺមានរយៈពេលជិតមួយសប្តាហ៍ហើយ។
    ទន្ទឹមនឹងទទួលបានជោគជ័យនេះផងដែរ ក៏ស្រាប់តែម្សិលមិញនេះ តារាស្រី កញ្ញា នៅ សូនីតា បានបង្ហោះសារបង្ហាញពីការសោកស្តាយ និងការហួសចិត្តជាខ្លាំង ដោយនាងជាមួយនឹង សមាជិកក្រុម២នាក់ទៀត គឺលោក អេឡិច ចិត្រា ព្រមទាំងកញ្ញា សាន សុម៉ាលី ត្រូវបានមនុស្សក្នុងផ្ទះដែលបានស្នាក់នៅជាមួយគ្នា នៅឯប្រទេសអូស្រ្តាលីនោះ លួចលុយរបស់ពួកគេអស់មួយចំនួនធំ។
    ដោយក្នុងនោះនាងបានសរសេរថា៖
    «មួយជីវិតនេះស្អប់ណាស់ ពពួកមនុស្សមានដៃ មានជើង មកដល់នេះហើយមានចោរទៀតអាសូរតែចោរនៅឆ្ងាយ ចោរក្នុងក្រុមជាមួយគ្នា លើកដៃយកកើតវី លួចឡើង 3 នាក់ម៉ង គេខំរក ឯងខំលួច យកទៅចុះលោកចោរអើយអោយជ្រះចង្រៃ ស្តាយខ្លាំងណាស់ព្រោះលុយញើសឈាមខ្ញុំ មិនដែលផុសរញ៉េរញ៉ៃច្រើនទេ ថ្ងៃនេះសុំព្រលះចឹងម្តង »។
    ទោះជាយ៉ាងណា កញ្ញា នៅ សូនីតា មិនបានបង្ហើបទេថាជាអ្នកណា ប៉ុន្តែនាងពិតជាហួសចិត្តខ្លាំងមែនទែន ខណៈខំទុកចិត្តទៅធ្វើការជាមួយគ្នាដល់ឆ្ងាយ រស់នៅរួមសុខរួមទុក្ខជាមួយគ្នា ក្រោមដំបូលតែមួយដាច់ឆ្ងាយពីផ្ទះ ប៉ុន្តែបែរជាជួបនឹងរឿងដែលមិននឹកស្មានដល់ដូច្នេះទៅវិញ៕ 





    No comments:

    Post a Comment

    Note: Only a member of this blog may post a comment.

    Fashion

    Beauty

    Travel