• សូមចុចអក្សខាងក្រោមដើម្បីមើលពីការថែតាំសុចភាព

    loading...

    Thursday, November 24, 2016

    ម្ចាស់រថយន្ត Lexus 570 ស្លាកលេខរដ្ឋ 2-2222 ជិះបញ្ច្រាសទិស ដែលត្រូវបានមហាជនរិះគន់ ចេញមុខបកស្រាយការពិត..!

    ព្រហស្បតិ៍ ២៤ វិច្ឆិកា, ២០១៦ ១៤:៣៦
    ដោយ សីលា
    ភ្នំពេញ៖ រថយន្តម៉ាក Lexus 570 មួយគ្រឿង ស្លាកលេខរដ្ឋ 2-2222 ជិះបញ្ច្រាសទិស បណ្តាលឲ្យកកស្ទះចរាចរណ៍តាមដងផ្លូវ បានធ្វើឲ្យមហាជនជាច្រើន បញ្ចេញមតិរិះគន់មិនសំចៃ នៅក្នុងបណ្តាញសង្គមហ្វេសប៊ុកនាពេលថ្មីៗនេះ។ 
    ដោយបានឃើញ និងទទួលការរិះគន់ច្រើនផងនោះ អនុប្រធានទី២ នៃរដ្ឋសភា ឯកឧត្តមបណ្ឌិត ងួន ញិល បានចេញមុខអះអាងថា រថយន្ត Lexus 570 ស្លាកលេខរដ្ឋមួយគ្រឿងនេះ ជារថយន្តរបស់លោក ហើយឯកឧត្តមក៏បាន ពន្យល់រៀបរាប់ពីមូលហេតុដែលជិះបញ្ច្រាស តាមរយៈទំព័រហ្វេសប៊ុកឲ្យបានដឹងថា៖
    «កាលពីថ្ងៃម្សិលមិញ ក្នុងគណនេយ្យ Facebook របស់ក្មួយប្រុសឈ្មោះ Sovath Chhay-Andy បាន Post រថយន្តរបស់ខ្ញំុបើកបរបញ្ច្រាស់ទិសចរាចរណ៍ ។ ចំពោះបញ្ហានេះ ខ្ញំុ បញ្ជាក់ជូនថា ខ្ញំុ មានកិច្ចការ ចាំបាច់ក្នុងដំណើរទៅជួប សម្តេចវិបុលសេនាភក្តី សាយ ឈំុ ដើម្បីរាយការណ៍ជូន អំពីមហាសន្និបាត សភាតំបន់អាសីុ (APA) លើកទី៩ វេលាម៉ោង ៨.០០ ព្រឹក នៅវិមានព្រឹទ្ធសភា ។ ដោយសារការកកស្ទះ ចរាចរណ៍ចំនួន ៣កន្លែង នៅកំណាត់ផ្លូវពីព្រែកប្រាទៅច្បារអំពៅ ១កន្លែង ១កន្លែងទៀតនៅគល់ស្ពាន ព្រះមុនីវង្សខាងកើត ក្នុងខ័ណ្ឌច្បារអំពៅ និងមួយកន្លែងទៀតចាប់តាំងពីសណ្ឋាគារតាយម៉េង រហូតដល់ ភ្លើងស្តុបខាងជើងក្រសួងមហាផ្ទៃ ។ រាល់ការស្ទះទាំង៣កន្លែងនេះ នាំអោយលើសម៉ោងកំណត់ ១០នាទីដូច្នេះអង្គរក្សក្រសួងមហាផ្ទៃដែលការពារខ្ញំុ នៅក្នុងឡាន ឈ្មោះ ចាន់ ប៊ុនធឿន បានអន្តរាគមន៍សម្រួលទៅ នគបាលចរាចរណ៍ខ័ណ្ឌច្បារអំពៅនិងបន្តរទាក់ទងទៅនគរបាលចរាចរណ៍ ដែលមានភារកិច្ចសម្រួលចរាចរណ៍នៅមុខក្រសួងមហាផ្ទៃ ទើបខ្ញុំបានចេញរួចពីកន្លែងកកស្ទះដោយសារនគរបាលចរាចរណ៍អន្តរាគមន៍ ។ យោងតាម ច្បាប់ចរាចរណ៍ជើងគោក មាត្រា៦ អំពីបញ្ហាសិទ្ធអទិភាពចំណុចទី៣ បានចែងថា “ សញ្ញាបញ្ជារបស់ភ្នាក់ងារចរាចរណ៍មានសិទ្ធអទិភាពលើភ្លើងសញ្ញាចរាចរណ៍ គំនូសសញ្ញាចរាចរណ៍ នៅលើទ្រូងផ្លូវ ផ្លាកសញ្ញាចរាចរណ៍នៅតាមដងផ្លូវ និងបទប្បញ្ញត្តិចរាចរណ៍ទាំងឡាយ” ។ ដូច្នេះក្នុងនាមខ្ញុំជាថ្នាក់ដឹកនាំជាន់ខ្ពស់នៅស្ថាប័នរដ្ឋសភា និងជាអ្នកពិភាក្សានិងអនុម័តច្បាប់ នោះខ្ញុំមិនបំពានច្បាប់ចរាចរណ៍នេះទេ» ៕

    No comments:

    Post a Comment

    Note: Only a member of this blog may post a comment.

    Fashion

    Beauty

    Travel