តារាចម្រៀង ស្រីផលិតក្មថោនកញ្ញា មាស សុខសោភា។ ឈឹម ស្រីនាង
ល្បីថាបទ «ឧត្តមស្វាមី» អូរីជីណលថ្មីមាស សុខសោភា ស្តីពីជីវិតគូពិតនាង
ភ្នំពេញៈ គ្រាន់តែបានស្តាប់សំឡេងនៃបទចម្រៀងអូរីជីណលថ្មីមួយមានចំណងជើងថា
«ឧត្តមស្វាមី» របស់តារាចម្រៀងស្រីលំដាប់កំពូលនៃទ្រនំផលិតកម្មថោន
សំឡេងដ៏ស្រទន់គឺ កញ្ញា មាស សុខសោភា
ដែលអត្ថន័យនិយាយរៀបរាប់អំពីសេចក្តីសុខរបស់ស្ត្រីម្នាក់
កំពុងតែទទួលបានការថ្នាក់ថ្នមយ៉ាងផ្អែមល្ហែម ការលើកទឹកចិត្ត
និងក្តីស្រឡាញ់ខ្លាំងថែទាំដូចជាកែវភ្នែកពីស្វាមីខ្លួននោះ
ក៏មានការលើកឡើងចំៗថា
បទថ្មីនេះគឺជាសាច់រឿងស្តីអំពីគូជីវិតពិតរបស់នាង។
ភ្នំពេញប៉ុស្តិ៍ ក៏បានទទួលការបកស្រាយផងដែរ កាលពីថ្ងៃម្សិលមិញពាក់ព័ន្ធនឹងការលើកឡើងខាងលើចំពោះបទចម្រៀងអូរីជីណលថ្មីរបស់តារាចម្រៀងស្រីល្បីរបស់អ្នកស្តាប់ស្ទើរតែគ្រប់ស្រទាប់នៅឯផលិតកម្មថោនគឺកញ្ញា មាស សុខសោភា។
កញ្ញា បានបង្ហើបប្រាប់ទាំងមាននូវសំណើចតិចៗថា៖ «អូ!ចំពោះបទថ្មីនោះ [ឧត្តមស្វាមី] មិនទាន់ផលិតចេញជាវ៉ុលស៊ីឌី វីស៊ីឌី ឬថត MV នៅឡើយទេ! ហើយក៏នឹងបង្ខំផលិតឲ្យឆាប់បានចេញលក់ដែរ ប្រសិនបើមានការគាំទ្រច្រើនពីប្រិយមិត្តនោះ។ តែបទនេះមិនមែនជាអត្ថន័យដែលនិយាយពីជីវិតគូខ្ញុំនោះទេ!ម្យ៉ាងទៀត ក៏មិនមែនជាការពិតសម្រាប់នាងខ្ញុំដែរ»។
តារាចម្រៀងស្រី ដែលនិយមបញ្ចេញស្ទីលសម្លៀកបំពាក់ និងការតុបតែងមុខមាត់រយៈពេលចុងក្រោយថ្មីៗនេះ បន្តថា៖ «បទនេះនាងខ្ញុំបានច្រៀងវា នាពេលប្រារព្ធពិធីអពាហ៍ពិពាហ៍របស់ថៅកែស្រីនៃផលិតកម្មថោននាពេលកន្លងមកថ្មីៗតែម្តង។ បទនេះជាការពេញចិត្តរបស់លោកស្រី [ជួប មាន] ជាថៅកែផលិតកម្មថោន គាត់មិនត្រឹមតែពេញចិត្តនោះទេ ថែមទាំងធ្លាប់បានច្រៀងទៀតផងកាលពីដើមឡើយនោះ។ តែក្រោយមកគាត់ក៏ឲ្យនាងខ្ញុំថតវិញ»។
ប៉ុន្មានឆ្នាំចុងក្រោយនេះ សង្កេតឃើញថា កញ្ញា មាស សុខសោភា ហាក់ដូចជាលែងច្រៀងនូវបទចម្រៀងជាប្រភេទបទបកប្រែ ឬចម្លងពីគេហើយ ដោយគេតែងតែឃើញនាងងាកមកច្រៀងសុទ្ធតែជាប្រភេទបទអូរីជីណលតែម្តង បើទោះបីជាបទចម្រៀងទាំងនោះមានចង្វាក់បែបណាក៏ដោយ។
កញ្ញា មាស សុខសោភា ក៏បានបញ្ជាក់បន្ថែមដែរថា៖ «ដូចជាមានរយៈពេលប្រមាណជាងពីរឆ្នាំចុងក្រោយនេះ នាងខ្ញុំច្រៀងសុទ្ធតែជាបទអូរីជីណល ដែលជាការតាក់តែងដោយអ្នកនិពន្ធកូនខ្មែរជំនាន់ក្រោយ ហើយនាងខ្ញុំក៏បានសម្រេចចិត្តហើយដែរថា គឺទទួលច្រៀងតែបទចម្រៀងអូរីជីណលទេ!»។
ខណៈបទចម្រៀងអូរីជីណលរបស់នាងទទួលបានការពេញនិយមច្រើនពីប្រិយមិត្តអ្នកស្តាប់នោះ គេក៏ឃើញមានការលើកឡើងដែរថា បទថ្មីៗរបស់នាងនោះ ខ្លះមិនមែនជាបទអូរីជីណលទេ ដូចជាបទ «ម្នាក់ឯងមិនស្លាប់ទេ» ដោយអ្នកស្តាប់ខ្លះថាគឺជាដែលបទចម្លងចេញពីបទមរតកដើម។
តែកញ្ញា មាស សុខសោភា ថា៖ «ម្នាក់ឯងមិនស្លាប់ទេ នេះពិតជាបទអូរីជីណលសុទ្ធសាធតែម្តង ដែលជាការនិពន្ធទំនុកច្រៀង និងបទភ្លេងដោយ Noly»៕

No comments:
Post a Comment
Note: Only a member of this blog may post a comment.