• សូមចុចអក្សខាងក្រោមដើម្បីមើលពីការថែតាំសុចភាព

    loading...

    Saturday, November 19, 2016

    ចុះចិត្តព្រៃម្ល៉េះ! ចាប់ចៅ១ខែ​ដុត​ទាំង​រស់


      ថ្ងៃសៅរ៏ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៦ ម៉ោង ១៣:៣៣   (19-11-2016 13:33)
      ខេត្តកំពត ៖ ​សេចក្តីរាយការណ៍​ឱ្យ​ដឹងថា កាលពី​វេលា​ម៉ោង០​៨​ព្រឹក​ថ្ងៃ​ទី​១៩ វិច្ឆិកា ​បុរស​ម្នាក់​ឈ្មោះ​សុខ សន ​៥៤​ឆ្នាំ ស្នាក់​នៅ​ភូមិ​ភ្នំ​ដំរី ឃុំ​ដំណាក់​កន្ទួត​ខាងជើង ស្រុក​កំពង់ត្រាច ខេត្តកំពត បាន​ដុត​ចៅស្រី​ខ្លួនឯងអាយុ​ជាង​១​ខែ បណ្តាល​ឱ្យ​ស្លាប់​នៅ​លើ​ផ្ទះ។
      ប្រភពឱ្យ​ដឹងថា មូលហេតុ​​ដែល​ធ្វើឱ្យ​ជី​តា​កំណាច​នេះ​ដុត​​ចៅ គឺ​​បណ្តាលមកពី​​​ស្រវឹងស្រា​ មាន​​អាកា​រៈ​កាច​សាហាវ និង​មាន​សតិ​​​មិន​គ្រប់​​ទេ តែង​តែ​​​ទាស់​​ជាមួយ​​កូនចៅ​ក្នុងផ្ទះ ក៏​​ចាប់​ចៅ​យក​ទៅ​​រុំ​​​ក្រណាត់​ រួច​ដុត​​នៅ​លើ​ផ្ទះ​តែម្តង ហើយ​អ្នក​ក្នុងផ្ទះ​មិន​ហ៊ាន​ទេ ដោយ​​នាំ​គ្នា​រត់​ចុះ​ពីលើផ្ទះ​អស់ ​។
      ក្រោយពេល​ទទួល​បាន​ដំណឹង​ឃោរឃៅ​នេះ សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ ស្រុក និងកំលាំង​អន្តរាគមន៍​ខេត្តចុះ​ទៅ​​កន្លែងកើតហេតុ ប៉ុន្តែ​​ជួយ​មិន​ទាន់​ទេ គឺ​ទារក​នោះ​​បានឆេះ​ឡើងខ្លោច​​​ស្លាប់​​ក្នុងភ្នក់ភ្លើង​បាត់​ទៅ​ហើយ​។
      ជន​នេះ បាន​ត្រៀម​កាំបិត ពូថៅ ញញួរ ដែក​ត្បែង ដើម្បី​ទប់ទល់​នឹង​អ្នក​ខាងក្រៅ ​។ ដូច្នេះ ដើម្បីឃាត់ខ្លួនបាន​​គាស់​ជញ្ជាំង​ផ្ទះ​ជា​ច្រើន​​កន្លែងប្រើ​កំលាំង​ច្រើនរយៈពេល​ជាង៣​ម៉ោង​ ទើបចាប់ខ្លួន​ជននេះ​បាន​។



    No comments:

    Post a Comment

    Note: Only a member of this blog may post a comment.

    Fashion

    Beauty

    Travel