អ្នកនាងមេម៉ាយសាច់ស្រស់ មុខស្អាត ល្បីថាមានមុខក្មេងជាងអាយុ សុខ សោម៉ាវត្តី គឺជាតារាក្រមិចក្រមើមគួរឱ្យស្រឡាញ់ម្នាក់ នៅក្នុងក្រសែភ្នែកទស្សនិកជន ហើយជារឿយៗចាប់តាំងពីបានសម្តែងជាតួឯកស្រីជាមួយលោក លី វ៉ាហេទមក នាងតែងតែមានលេចឮព័ត៌មានពីទំនាក់ទំនងផ្អែមល្ហែម ជាមួយតារាប្រុសទើបរះ លី វ៉ាហេទនេះមិនសូវដាច់ទេ ប៉ុន្តែម្ចាស់ខ្លួនផ្ទាល់ទាំងពីរនាក់ នៅមិនទាន់ទទួលសារភាព ឬបកស្រាយជាសាធារណៈ អំពីទំនាក់ទំនងមួយនេះថា ការពិតយ៉ាងណានោះទេ។
ជាក់ស្តែងកាលពីពេលកន្លងទៅថ្មីៗនេះ អ្នកនាងសុខ សោម៉ាវត្តី និងលោក លី វ៉ាហេទ បានថតរូបលើកដៃជារូបបេះដូងមួយចំហៀងដូចគ្នា បង្ហោះនៅក្នុងហ្វេសប៊ុក ហើយសរសេរឃ្លាដូចគ្នាថា «អ្នកណាអាចប្រាប់បានថា មួយចំណែកទៀតនៅទីណា?»
បន្ទាប់មកក៏មានអ្នកគាំទ្រចូលទៅ Like និង Comment ព្រមទាំង mention ឈ្មោះអ្នកទាំងពីរច្រើនសន្ធឹកថា មួយចំហៀងទៀតនៅជាមួយគ្នាទៅវិញទៅមក ព្រមទាំងផ្គូរផ្គងឱ្យពួកគេទាំងពីរនាក់ព្រមៗគ្នា។ អីយ៉ា...អ្នកទាំងពីរបង្ហោះបេះដូងរកគ្នាហើយតើ ធ្វើឱ្យអ្នកគាំទ្រពេញចិត្តស្តូកតែម្តង។ រង់ចាំមើលលទ្ធផលទាំងអស់គ្នាណា៎...!
ខាងក្រោមនេះជា រូបនៅក្នុងហ្វេសប៊ុករបស់ស្រីស្អាត សុខ សោម៉ាវត្តី៖

No comments:
Post a Comment
Note: Only a member of this blog may post a comment.