• សូមចុចអក្សខាងក្រោមដើម្បីមើលពីការថែតាំសុចភាព

    loading...

    Saturday, November 19, 2016

    អីយ៉ា យូ​ន​ថ្លើមធំ​ហ៊ាន​លេង​ជាមួយ​ចិន​ហើយ​តើ !


    ក្រុមប្រឹក្សា​ផ្តល់​គំនិត​មួយ របស់​អាមេរិក បាន​រាយ​ការ​ណ៏​កាលពី​ថ្ងៃ​ព្រ​ហ​ស្ប​តិ៏​ទី​១៧ ខែវិច្ឆិកា​រថា វៀតណាម​កំពុង ពង្រីក​ផ្លូវ​ចុះចត​យន្តហោះ​នៅលើ​កោះ​មួយ ដែល​ខ្លួន​អះអាង​កាន់កាប់​ក្នុង​សមុទ្រ​ចិន​ខាងត្បូង ក្នុងការ​ឆ្លើយតប​មួយ ទំនងជា​ធ្វើឡើង​ចំពោះ ការសាងសង់​ទីតាំង​យោធា​របស់​ចិន​នៅលើ​កោះ​សិប្បនិម្មិត​ក្នុង​តំបន់ ។
    ​ក្រុម​គំនិត​ផ្តួចផ្តើម​អំពី​តម្លាភាព​ដែនសមុទ្រ​អាស៊ី (AMTI) របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​បាន​និយាយថា រូបភាព​ផ្កាយរណប​ដែល​ថត​នៅ​ខែ​នេះ បានបង្ហាញ​វៀតណាម​ពង្រីក​ប្រវែង​ផ្លូវ​ចុះចត​យន្តហោះ​នៅ​កោះ​ស្ត្រា​ត​លី ពី​ប្រវែង​៧៦០​ម៉ែត្រ​ទៅជា​ង ១​គីឡូម៉ែត្រ ។
    ​ក្រុម​គំនិត​ផ្តួចផ្តើម​អំពី​តម្លាភាព​ដែនសមុទ្រ​អាស៊ី ដែលជា​គ​ម្រា​ង​មួយ​របស់​មជ្ឈមណ្ឌល​យុទ្ធសាស្ត្រ​និង សិក្សា​អន្តរជាតិ បាន​និយាយថា ការងារ​ដែល​កំពុង​បន្តធ្វើ​ទំនង​នឹងធ្វើ​ឲ្យ​ផ្លូវ​នេះ​ពង្រីក​ប្រវែង​ដល់​ទៅ ១,២​គីឡូម៉ែត្រ ។ អ្នកដឹកនាំ​គម្រោង​នេះ និយាយថា ផ្លូវ​ពង្រីក​ថ្មី​នេះ​អាច​នឹង​ស​ម្រូ​ល​ដល់​យន្តហោះ ស៊ើប​ការ​ណ៏​ដែនសមុទ្រ​និង​យន្តហោះ​ដឹកជញ្ជូន ក៏ដូចជា​យន្តហោះ​ចម្បាំង​ចុះចត ។
    ​តាម​របាយ​ការ​ណ៏​របស់​ក្រុម​គំនិត​ផ្តួចផ្តើម​អំពី​តម្លាភាព​ដែនសមុទ្រ​អាស៊ី​បាន​ឲ្យ​ដឹងថា វៀតណាម​បាន​ចាក់ដី​បំពេញ កោះ​ស្ព្រា​ត​លី ២៣​ហិកតា ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ប៉ុន្តែ​ការងារ​ចាក់​បំពេញ​ដី​នេះ នៅ​ចាញ់​ចិន​ឆ្ងាយ​ណាស់ ។​
    ​ចិន​បាន​កសាង​ផ្លូវ​ចុះចត​យន្តហោះ លើ​កោះ​សិប្បនិម្មិត​ចំនួន​៣​ដែល​ខ្លួន​បាន​ចាក់ដី​បំពេញ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​តាំងពី​ឆ្នាំ ២០១៣ គេ​ពុំទាន់​ដឹងថា នៅពេល​វៀតណាម​ធ្វើ​ផ្លូវ​ឫ ចាក់ដី​លើ​កោះ​ជម្លោះ​ដើម្បី​បង្កើត​តំបន់​យុទ្ធសាស្ត្រ ដែល​ចិន​កំពុងតែ​អាងយ៉ាង​ថា​ជា​របស់ខ្លួន​តែ​ម្នាក់​នោះ ពុំ​ដឹងថា​ផ្ទុះ​នូវ​ជម្លោះ​ហិង្សា ឫ​យ៉ាងណាទេ ។ ម្យ៉ាងទៀត​គេ​ពុំ​ដឹងថា តើ​វៀតណាម​អាង​អាមេរិក ឫ​យ៉ាងណា​បានជា​ហ៊ាន​លេង​ជាមួយ​ចិន​លែង​ខ្លាច ។ ប៉ុន្តែ​រដ្ឋបាល​របស់​ប្រធានាធិបតី​ថ្មី លោក​ដូ​ណា​ល់​ត្រាំ ធ្លាប់បាន​ប្រកាសថា មិន​ចង់រ​វើ​រវល់​រឿង ក្រៅ​ស្រុក​ដូច​អូ​បា​ម៉ា​ទេ តើ​ពេលនេះ​អ្វី​វា​នឹង​កើតឡើង ធ្វើ​ឲ្យ​ប​ញ្ហ​នៃ​តំបន់​សមុទ្រ​នេះ​កើត​ឡើងក​ម្ពៅ​មិន​ខាន ។ ព្រោះ​លោក ស៊ី​ជិន​ពីង ថ្មីៗ​នេះ​ប្រកាស​ដាច់ខាត​ថា ចិន​មិន​អនុញ្ញាត​ឲ្យ​ជន​ណាមួយ​លូកលាន់​ក្នុង​កិច្ចការ​អធិបតេយ្យភាព និង​បង្រួបបង្រួម​របស់​ចិន ឡើយ​ដែល​ន័យ​នេះ​កុំថាឡើយ​វៀតណាម ចិន​ក៏​ព្រមាន​ផងដែរ​ទៅលើ​អាមេរិក ៕​

    No comments:

    Post a Comment

    Note: Only a member of this blog may post a comment.

    Fashion

    Beauty

    Travel