សៅរ៍ ១៩ វិច្ឆិកា, ២០១៦ ១៥:៥១
ម្ចាស់បទ «អូនទៅភ្នំពេញ» លោក មូន ម៉ារ៉ា បានសម្ដែងក្ដីត្រេកអរយ៉ាងខ្លាំង នៅពេលដែលអ្នកសិល្បៈ ក៏ដូចជាបងប្អូនញាតិមិត្ត ផ្ដល់កិត្តិយស ចូលរួមក្នុងកម្មវិធីខួបកំណើតកូនប្រុស របស់ខ្លួន នាយប់មិញនេះយ៉ាងច្រើន បើទោះបីត្រូវរំខាន ដោយដំណក់ទឹកភ្លៀងបន្តិចក្ដី។ លោក មួន ម៉ារ៉ា ថ្លែងប្រាប់អ្នកព័ត៌មានថា លោកបានអញ្ជើញមិត្តភក្តិជាអ្នកសិល្បៈ និងក្រៅរង្វង់សិល្បៈប្រមាណជា១៥តុ ក្នុងនោះក៏មានមន្រ្តីមួយចំនួនផងដែរ ព្រោះតែលោកចង់ជួបជុំសប្បាយរីករាយ ជាមួយគ្នាម្ដង។
ងាកមកការងារសិល្បៈវិញ តារាចម្រៀង មួន ម៉ារ៉ា បានសង្កត់ធ្ងន់ថា ថ្មីៗនេះ លោកក៏មានបទចម្រៀងថ្មី ចំនួន៣បទ ដើម្បីប្រកួតប្រជែងក្នុងទីផ្សារចម្រៀងដែរ ដោយត្រៀមបង្ហាញឲ្យទស្សនិកជនឲ្យបានឃើញ តាមរយៈកញ្ចក់ទូរទស្សន៍ នៅពេលឆាប់ៗខាងមុខនេះ ហើយក៏ជាសញ្ញាមួយបញ្ជាក់ថា លោកដើរចូលមកកាន់សង្វៀនសិល្បៈ វិញហើយ៕

No comments:
Post a Comment
Note: Only a member of this blog may post a comment.