មួយគ្រួសារមានម្រាមដៃ១២ ម្រាមជើង១២ គ្រប់គ្នា
នៅប្រទេសឥណ្ឌា
គ្រួសារធំមួយបានធ្វើឲ្យមនុស្សគ្រប់គ្នាភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រោះតែសមាជិកទាំងអស់នៅក្នុងគ្រួសារនេះគឺសុទ្ធតែមានម្រាមដៃចំនួន
១២ម្រាម និងម្រាមជើង ១២ម្រាមដូចគ្នា។
គ្រួសារនេះមានត្រកូល Choudhary មានសមាជិកសរុបទាំងអស់ចំនួន ២៥នាក់ ហើយពួកគេរស់នៅស្រុក Gaya ប្រទេសឥណ្ឌា។ បើតាមសម្តីបុរសដែលជាឪពុករបស់គ្រួសារធំមួយនេះបានឲ្យដឹងថា កូនៗគាត់ទាំងប៉ុន្មាននាក់គឺសុទ្ធតែមានម្រាមដៃម្រាមជើង ១២ម្រាមទាំងអស់គ្នា ទាំងដែលករណីនេះគឺជីតារបស់គាត់ ឪពុករបស់គាត់ និងបងប្រុសរបស់គាត់ក៏កើតមានដូចគ្នា។
គាត់មិនដឹងថាហេតុអ្វីបានជាមួយគ្រួសារគាត់កើតមានហេតុភេទចម្លែកដូចនេះទេ ប៉ុន្តែគាត់គិតថាប្រហែលជាលក្ខណះនេះគឺជាជម្ងឺមួយដែលតំណតពូជពីមុនៗមកហើយ។ អ្នកដទៃទៀតគេគិតថាកាលដែលសមាជិកគ្រួសារគាត់ទាំងអស់គ្នានេះមានម្រាមដៃម្រាមជើងលើស វាប្រហែលជាទាក់ទងនឹងប្រផ្នូលល្អព្រោះតែរបស់ទាំងអស់នេះជាក់ស្តែងណាស់ព្រះគឺជាអ្នកប្រទានឲ្យ ប៉ុន្តែអ្នកផ្សេងទៀតនាំគ្នាគិតផ្ទុយទៅវិញដោយគេគិតថាករណីនេះគឺជាឧបទ្រុពចង្រៃដែលមិនល្អនោះទេចំពោះស្រុកភូមិគេទៅថ្ងៃក្រោយ។
ទាក់ទងនឹងករណីនេះ កូនម្នាក់ក្នុងចំណោមទាំង ២៥នាក់បានប្រាប់ថា ជីវិតពួកគេពិបាករស់នៅបន្តិចព្រោះតែពួកគេមានម្រាមដៃម្រាមជើងលើសគេលើសឯងរបៀបនេះ។ ពួកគេមិនអាចពាក់ស្បែកជើងណាបានត្រូវឲ្យសមល្មមនឹងជើងទេព្រោះតែម្រាមជើងច្រើនពេក ដូចនេះហើយស្បែកជើងដែលអាចពាក់បានគឺមានតែស្បែកជើងផ្ទាត់ទេ។ ចំពោះកូនស្រីដែលនៅក្នុងគ្រួសារវិញ ពួកគេគឺពិបាកនឹងរកគ្រួសាររៀបអាពាហ៍ពិពាហ៍ណាស់ព្រោះតែបុរសៗដែលជាអ្នកចូលដណ្តឹងគឺសុទ្ធតែត្រូវដកថយទៅវិញទាំងអស់ពេលដែលបានដឹង និងឃើញពីលក្ខណះលើសម្រាមដៃលើសម្រាមជើងរបស់កូនៗដែលជានារីៗនេះ។
យ៉ាងណាមិញ លោកវេជ្ជបណ្ឌិតជំនាញម្នាក់បាននិយាយថាករណីនេះគឺប្រហែលជាមិនមែនមកពីតំណពូជនោះទេ តែប្រហែលជាមកពីពួកគេរស់នៅក្នុងបរិស្ថានមួយដែលស្មុគស្មាញប៉ះពាល់ដល់សុខភាពផ្លូវចិត្តខ្លាំងជាហេតុធ្វើឲ្យម្រាមដែលលើសនោះដុះចេញមកទៅ។ គាត់បានបន្តថា ម្រាមដៃ និងម្រាមជើងដែលលើសនោះគឺអាចធ្វើការវះកាត់ចេញឲ្យទៅជាធម្មតាវិញបាន ប៉ុន្តែវាគ្រាន់តែត្រូវការចំណាយប្រាក់ច្រើនបន្តិច៕

No comments:
Post a Comment
Note: Only a member of this blog may post a comment.