• សូមចុចអក្សខាងក្រោមដើម្បីមើលពីការថែតាំសុចភាព

    loading...

    Saturday, November 19, 2016

    អ្នក​​កំពង់ចាម​ធូរទ្រូង​វិញ​ ក្រោយ​ប្រកាស​បន្ទាន់​​ថា «អត់មានជំងឺហ្ស៊ីកា (ZIKA)» ទេ

    ថ្ងៃសៅរ៏ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៦ ម៉ោង ១៦:១៦   (19-11-2016 16:16)
    ខេត្តកំពង់ចាម ៖ ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​តា​មាង ឃុំ​កោះ​រកា ស្រុក​កំពង់សៀម បាន​នាំ​គ្នា​ភ្ញាក់ផ្អើល ក្រោយ​បានឮ​វិទ្យុនិង​ប្រព័ន្ធ
    ព័​ត៌​មាន​​អេ​ឡិច​ត្រូ​និ​ចចុះ​ផ្សាយ​ពី​បុរស​​ម្នាក់​​ឈ្មោះ​ស៊ា នាង អាយុ​៤៤​ឆ្នាំ បាន​​កើត​​ជំងឺ​ហ្ស៊ី​កា (ZIKA) នោះ ។

    ទោះបីជា​បែប​នេះ​ក្តី ក្រសួងសុខាភិបាល​បាន​ចេញ​សេចក្តី​ប្រកាស​តប​វិញ​ភ្លាម​ៗ​ថា មិន​មាន​នោះ​ទេ ។ កាលពី​ព្រឹក​ថ្ងៃ​ទី​១៩ វិច្ឆិកា នេះ បុរស​ដែល​ល្បី​ថា បាន​ឆ្លង​ជំងឺ​ហ្ស៊ី​កា​ឈ្មោះ​ស៊ា នាង បាន​ប្រាប់​ឱ្យ​ដឹង​ថា ដោយសារ​តែ​ជីវភាព​គាត់ មានការ​ខ្វះខាត​នោះ ក៏​បាន​ចាក​ចេញពីផ្ទះ ទៅ​ស៊ី​ឈ្មួ​ល​គេ នៅ​ក្នុង​ទឹកដី​ខេត្តមណ្ឌលគិរី ដោយ​ទទួល​បាន​ប្រាក់ខែ​២០០​ដុល្លារ​ក្នុង​១​ខែ  ។

    លុះ​នៅ​ពេល​ខែ​ទី​៣ ស្រាប់តែ​មាន​អាកា​រៈ​ក្តៅខ្លួន ព្រឺ​រងា​តិច​ៗ ក៏​ប្រញាប់​ធ្វើ​ដំណើរ​មក​ផ្ទះ​វិញ នៅ​ភូមិ​តា​មាង និង​បានឱ្យ​គ្រូពេទ្យ​ជួស​ឈាម​ពិនិត្យ ស្រាប់តែ​ឃើញ​រោគ​សញ្ញា​គ្រុនចាញ់​២​បូក ។

    បុរស​ឈ្មោះ​ស៊ា នាង បាន​ប្រាប់​បន្ត​ថា ក្រោយ​ពី​បាន​លទ្ធផល​តេស្ត​ឈាម​ហើយ​នោះ ក៏​បាន​មក​សុំ​ថ្នាំពេទ្យ​នៅ​មណ្ឌល​សុខភាព​កោះ​កា លេប​បាន​៣​ថ្ងៃ ក៏​បាន​ធូរស្រាល លែង​ក្តៅខ្លួន ។ បន្ទាប់​មក​ទៀត បាន​ក្តៅខ្លួន​វិញ ក៏​ទៅ​ជួស​ឈាម​មើលឃើញ​មេរោគ​គ្រុនចាញ់​ទៀត​បាន​សុំ​ថ្នាំពេទ្យ នៅ​មណ្ឌល​សុខភាព​សំបួរមាស​បាន​៣​ដង ក្នុង​ឆ្នាំ​២០១៥  ។  ក្រោយ​ពី​បាន​ធូរស្រាល​ពីរ​ទៅ​បី​ថ្ងៃ ក៏​បាន​ក្តៅខ្លួន​ទៀត និង​បាន​ជួស​ឈាម​ឃើញ​គ្រុនចាញ់​ទៀត ទៅ​ដេកពេទ្យ​ខេត្ត​បាន​ម្តង ។

    លុះ​ចុង​ក្រោយ បាន​ដេក​លើក​ទី​២ ថ្ងៃ​ទី​១៤ តុលា ២០១៦ បាន​៣​ថ្ងៃ ជំងឺ​របស់​គាត់​បាន​ធូរស្រាល ក៏​ត្រឡប់​មក​ផ្ទះ ប្រកបរ​បរជា​ជាង​ជួសជុល​ម៉ូតូ រហូត​មក​ដល់​ពេល​នេះ សុខភាព​របស់​គាត់​មិន​មាន​អ្វី​ចោទ​ទៀត​ឡើយ ។ ជាមួយ​នោះ គាត់​ក៏​បាន​ប្តេជ្ញា​ចិត្ត​ថា​មិន​ចេញ​ទៅ​ស៊ី​ឈ្មួ​ល​គេ នៅ​ស្រុក​ឆ្ងាយ​ទៀត​ទេ ព្រោះតែ​ខ្លាច​ឆ្លង​ជំងឺ​ពិបាក​មើល ។

    បុរស​ម្នាក់​ទៀត​ឈ្មោះ​សឹក ឆេ​ង​ហ៊​ន អាយុ​៥៦​ឆ្នាំ ត្រូវជា​បងថ្លៃ​បុរស​ឈ្មោះ​ស៊ា នាង ក៏​បាន​ប្រាប់​ឱ្យ​ដឹង​ដែរ​ថា នៅ​ថ្ងៃ​ទី​១៨ វិច្ឆិកា មាន​ក្រុម​ចាប់​មូស​ចំនួន​៤​នាក់  ក្នុង​នោះ មាន​បរទេស​ម្នាក់​ផង បាន​ដើរមក​បូម​ចាប់​មូស​ទាំង​រស់ នៅ​ក្នុងភូមិ​តា​មាង ឃុំ​កោះ​រកា  ដើម្បី​យក​ទៅ​ពិសោធ​ន៏ ។ មាន​ដាក់​ថ្នាំ​អាល់​បែ​ត​ក្នុង​ពាងទឹក និង​នៅ​ពេល​ល្ងាច មាន​រថយន្ត​បាញ់ថ្នាំ​សម្លាប់​មូស នៅ​តាម​ផ្លូវ​មុខ​ផ្ទះ​ដោយ​បាន​បាញ់​២​លើក ទាំង​ទៅ​ទាំង​មក ។ 

    ក្រោយ​ពី​បានដឹង​ថា ប្អូនថ្លៃ​មាន​ជំងឺគ្រុនចាញ់ ក៏​ប្រញាប់​ទៅ​ឲ្យ​ពេទ្យ​ពិនិត្យ​ក្នុងអំឡុងពេល​រដូវ​ភ្ជុំបិណ្ឌ​ឆ្នាំ​២០១៥  គាត់​មិន​មានការ​ភិតភ័យ​នោះ​ទេ ព្រោះ​ពេទ្យ​បាន​អះអាង​ថា មាន​តែ​ជំងឺគ្រុនចាញ់​ត្រូវ​បាន​ព្យាបាល​បាន​ធូរស្រាល​ច្រើន  មក​ដល់​ពេល​នេះ​មិន​ក្តៅ ខ្លួន​ទៀត​ទេ ។

    ស្ត្រី​ជា​បង​បង្កើត​របស់​អ្នក​រង​គ្រោះ ត្រូវជា​ប្រ​ព​ន្ធបុុ​រស​ឈ្មោះ​ឆេ​ង ហ៊​ន ប្រាប់​ថា គាត់​មានការ​ភិតភ័យ រហូត​ដល់​ទៅ​ដេក​មិន​លក់​ទេ​យប់​ថ្ងៃ​ទី​១៨ វិច្ឆិកា ក្រោយ​ពី​បានឮ​គេ​ផ្សាយ​ថា ប្អូនប្រុស​គាត់​មាន​កើត​ជំងឺ​ហ្ស៊ី​កា​នោះ ។ ស្ត្រី​ចំណាស់​ឈ្មោះ​ថោ​ង ណេ​ន អាយុ​៦៩​ឆ្នាំ នៅ​ភូមិ​តា​មាង​បាន​ប្រាប់​ថា នៅ​ល្ងាច​ថ្ងៃ​ទី​១៨ វិច្ឆិកា គាត់​បានឮ​វិទ្យុ​ផ្សាយ​ថា មាន​អ្នក​ភូមិ​របស់​គាត់​ម្នាក់ បាន​កើត​ជំងឺ​ហ្ស៊ី​កា ធ្វើ​ឲ្យ​គាត់​មានការ​ភិតភ័យ និង​ព្រួយបារម្ភ ដោយ​បាន​ឲ្យ​កូន​ទៅ​ទិញ​ថ្នាំ​បាញ់​មូស និង​ធូបមូស​មក​អុជ ព្រមទាំង​បាន​បោស សំអាត​ ក្នុង​បន្ទប់​ក្រោមផ្ទះ និង​លើ​ផ្ទះ ដើម្បី​ការពារ​កុំ​ឲ្យ​មាន​ជំងឺ​នោះ ។ 

    នៅ​ព្រឹក​ថ្ងៃ​ទី​១៨ វិច្ឆិកា មាន​ក្រុមការងារ​សុខាភិបាល បាន​ចុះ​ដាក់​ថ្នាំ​អាល់​បែ​ត តាម​ពាងទឹក​អ្នក​ភូមិ មក​ដល់​វគ្គ​ទី​២​បាន​ចុះ​បូម​ចាប់​មូស​ក្នុង​បន្ទប់​ក្រោមផ្ទះ និង​លើ​ផ្ទះ​គាត់​បានជា​មូស​ជា​ច្រើន​ក្បាល ហើយ​នៅ​ពេល​ល្ងាច មាន​រថយន្ត​បាញ់ថ្នាំ​មូស  ដែល​កន្លង​មក​មិន​ដែល​ឃើញ​បាញ់​នោះ​ទេ ។ គាត់​ពិតជា​សប្បាយ​រីករាយ​នៅ​ពេល​ដែល​មាន​ក្រុម​សុខាភិបាល បាន​យកចិត្តទុកដាក់​ជួយ​ដល់​អ្នក​ភូមិ​តា​មាង ។

    លោក​វេជ្ជបណ្ឌិត គឹ​ម សួរ​ភិ​រុណ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​វិញ បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ដែរ​ថា នៅ​ពេល​ដែល​ប្រព័ន្ធ​ព័ត៌មាន បាន​ចុះ​ផ្សាយ​ល្ងាច​ថ្ងៃ​ទី​១៨ វិច្ឆិកា ២០១៦ ថា​បុរស ឈ្មោះ​ស៊ា នាង បាន​ឆ្លង​ជំងឺ​ហ្ស៊ី​កា ក្រោយ​ពី​មន្ទីរ​ពិសោធ​ន៏​របស់​បា​ស្ទ័​រ រាជ ធានី​ភ្នំពេញ​បាន​ពិនិត្យ​យ៉ាង​ល្អិតល្អន់​នោះ គឺ​មិន​មាន​នោះ​ទេ ដោយ​បុរស​រង​គ្រោះ​គ្រាន់តែ​ធ្លាប់​កើត​ជំងឺគ្រុនចាញ់​តែ​ប៉ុណ្ណោះ ៕



    No comments:

    Post a Comment

    Note: Only a member of this blog may post a comment.

    Fashion

    Beauty

    Travel