• សូមចុចអក្សខាងក្រោមដើម្បីមើលពីការថែតាំសុចភាព

    loading...

    Wednesday, November 23, 2016

    សារមួយពី អ្នកនាង គង់ សុជាតិ ទៅកាន់កូនដែល.....

    ភ្នំពេញ៖ ជាការពិតណាស់ ការដែលរង់ចាំអ្វីមួយ ពិតជាពិបាកទ្រាំណាស់ ពីព្រោះគ្រប់គ្នាប្រាកដជាចង់ដឹងហើយថា របស់ដែលគ្រប់គ្នារង់ចាំនោះ នឹងមកដល់នៅពេលណា? គួរទទួលយ៉ាងដូចម្តេចអោយល្អ? និងបន់ស្រន់ អោយមកដល់ឆាប់ៗជាដើម។
    ក៏ដូចគ្នានេះដែរ ពិធីការិនីជើងចាស់សម្តីស្រទន់ អ្នកនាង គង់សុជាតិ ដែលគ្រប់គ្នាដឹងហើយថា អ្នកនាងកំពុងមានផ្ទៃពោះជាមួយលោកជា វិបុល ដែលជាស្វាមីក៏នឹងត្រៀមសម្រាលកូននាពេលឆាប់ៗ ខាងមុខនេះ។ ជាមួយនឹងសេចក្ដីត្រេកអរ និងភាពអន្ទះសារ អ្នកនាង គង់ សុជាតិ បានចេញជាសារមួយនៅលើបណ្តាញសង្គម សម្រាប់សមាជិកថ្មីមួយនេះថា អ្នកនាង ពិតជាចង់ជួបមុខកូនស្រីជាខ្លាំង ដែលបច្ចុប្បន្នអ្នកនាងពពោះបាន ៣១សប្ដាហ៍ និង ៣ថ្ងៃហើយ។
    ខាងក្រោមនេះជាសារ ជាភាសាអង់គ្លេស ដែលអ្នកនាងបង្ហោះឡើង ភ្ជាប់ជាមួយនឹងរូបភាព ឈរមួយជំហរខ្លួន ដោយបង្ហាញពីផ្ទៃពោះ ៖
    «I can't wait to meet you, for I already love you. Now my baby is 31 weeks n 3 days. Thank you my bro Dany for this photo (Delight studios) @delight_studio my sis (Kolline) hair style @kongkolline n Sa for make up @socheatsalon @socheat_beauty_school @socheat_eyebrows2016»
    កំណត់ត្រាខ្មែរឡូត៖
    គួរបញ្ជាក់ថា កាលពីខែតុលាកន្លងទៅនេះ លោក ជា វិបុល ដែលជាស្វាមីរបស់អ្នកនាង បានទទួលការវះកាត់នៅឯប្រទេសវៀតណាម។ នៅក្នុងនោះ អ្នកនាង គង់ សុជាតិ បានប្រាប់ឲ្យដឹងថា «មូលហេតុស្វាមីបង ចូលវះកាត់នោះ គឺដោយសារតែឆ្អឹងត្រង់ចង្កេះគាត់ បុកសរសៃឆ្អឹងខ្នង ហើយកន្លងមកពួកខ្ញុំ ធ្លាប់បានពិភាក្សាជាមួយគ្រូពេទ្យ ច្រើនប្រទេសមកហើយ ដោយគ្រូពេទ្យប្រាប់ថា ឆ្អឹងនេះទុកមិនបានទេ ទើបសម្រេចចិត្តធ្វើការវះកាត់ ​ហើយការវះកាត់នោះទៀតសោត គឺវះកាត់ នៅប្រទេសវៀតណាម» ។
    អ្នកនាងបានប្រាប់ឲ្យដឹងទៀតថា ពេលនេះការវះកាត់ ទទួលបានជោគជ័យ ហើយស្វាមីរបស់នាង ក៏កំពុងតែរៀនដើរ និងថែទាំសុខភាពរបស់ខ្លួន ឲ្យឆាប់រឹងមាំ ។ នៅក្នុងនោះអ្នកនាងក៏ បានប្រាប់ឲ្យដឹងទៀតថា ពេលស្វាមីឈឺបែបនេះ អ្នកនាង គឺមានការលំបាកណាស់ ព្រោះពេលនេះ ពោះរបស់អ្នកនាង ​ក៏កាន់តែធំ ហើយម្យ៉ាងជិតដល់ ថ្ងៃរៀបមង្គលការប្អូនទៀត រវល់ខ្លាំងណាស់ ៕

    No comments:

    Post a Comment

    Note: Only a member of this blog may post a comment.

    Fashion

    Beauty

    Travel