ប៉ុន្តែតើប្រិយមិត្តដឹងទេ នៅពេលចាក់បញ្ចូល នូវសារធាតុBotox ចូលទៅផ្ទៃមុខច្រើនហួសកម្រិត តើយូរទៅៗ វានឹងធ្វើឲ្យសភាពស្បែកមុខរបស់តារាស្រីល្បីៗទាំងនោះ ទៅជាយ៉ាងណា?
តារាស្រីទាំងនោះ មានដូចជា នាង Cecila Cheung នាង Crystal Huang Yi នាង Kate Tusi នាង Shu Chang នាង Stephanie Hsiao នាង Sun Feifei នាង Wu Qianqian នាងZhang Xinyi និងនាង Kitty Zhang Yuqi ជាដើម៕
តោះមើលរូបថតតារាស្រីទាំងនោះទាំងអស់គ្នា៖
ពាក់ព័ន្ធនឹងរឿងកែសម្ផស្សនេះដែរ អតីតបេក្ខភាពកញ្ញាឯក ភេទទី៣ម្នាក់ បានធ្វើឲ្យអ្នកលេងបណ្តាញសង្គម តក់ស្លុតពេលឃើញ រូបសម្រស់របស់នាងពេលបច្ចុប្បន្ន។
ចំពោះអតីតកញ្ញាឯកភេទទី៣ រូបនេះ បាននិយាយប្រាប់នៅក្នុងកម្មវិធីទូរទស្សន៍ថៃមួយ ថានាងពិតជាសោកស្តាយយ៉ាងខ្លាំង ព្រោះថាមុខរបស់នាង មើលលែងចង់យល់ហើយ ក្រោយកែសម្ផស្សអស់រយៈពេល ១០ឆ្នាំមកនេះ។
នាងបានឲ្យដឹងថា នាងបានវះកាត់កែសម្ផស្សកាលពីឆ្នាំ២០០៦ ដូចជា ភ្នែក ច្រមុះ ចង្ការ ដើមទ្រូង និងចាក់បំពេញសាច់ថ្ពាល់។ ពេលកែហើយ នាងពិតជាមានរូបសម្ផស្សស្រស់ស្អាតពិតមែន។ ប៉ុន្តែមិនទាន់បានប៉ុន្មានផង ស្រាប់តែនាងមានអារម្មណ៍ថាមិនស្រួលលើថ្ពាល់ ដូច្នេះនាងក៏ប្រញាប់ទៅជួបគ្រូពេទ្យ ដើម្បីធ្វើការពិនិត្យឡើងវិញ។ ជាលទ្ធផល ចេញមកថា មានមេរោគនៅត្រង់ថ្ពាល់ និងមាត់របស់នាង។ ហើយវានឹងអាចប៉ះពាល់ដល់សរសៃភ្នែក ដែលអាចធ្វើឲ្យនាងពិការភ្នែកថែមទៀតផង។
ពីមួយថ្ងៃទៅមួយថ្ងៃ សម្រស់របស់នាងកាន់តែប្រែប្រូលទៅៗ សូម្បីតែថ្ពាល់របស់នាងក៏មានខ្ទុះ ហើយមុខនាង កាន់តែហើមទៅៗទៀតផង។ គ្រូពេទ្យបានពិគ្រោះជាមួយនាងថា គួរតែយកខ្ទុះនោះចេញពីមុខជាបន្ទាន់ ដើម្បីកុំឲ្យឆ្លងមេរោគទៅកន្លែងផ្សេងៗទៀត។ រហូតដល់ពេលបច្ចុប្បន្ននេះ មុខរបស់នាងគឺឡើងផត ហើយថែមទាំងវៀចទៅម្ខាងផងដែរ។ នាងបាននិយាយទាំងសោកស្តាយថា ឥឡូវមុខរបស់នាង មិនហើមដូចពីមុនទេ តែវាបានប្រែប្រួលអស់ហើយ។ នៅពេលនាង ឆ្លុះកញ្ចក់មើលមុខខ្លួនឯងម្តងៗ នាងមានអារម្មណ៍ថា ពិតជាឈឺចាប់ខ្លាំងណាស់៕

No comments:
Post a Comment
Note: Only a member of this blog may post a comment.