ថ្ងៃចន្ទ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៦ ម៉ោង ១០:១៤ (14-11-2016 10:14)
ស្ត្រីម្នាក់រស់នៅក្នុងរដ្ឋតិចសាស់ នៃសហរដ្ឋអាមេរិក ត្រូវបានស្ថិតនៅក្រោមការស៊ើបអង្កេត បន្ទាប់ពីមានវិដីអូលេចឡើងបង្ហាញពីរូបគាត់ បានដេញកូនប្រុសអាយុ៧ឆ្នាំរបស់ខ្លូនចេញពីផ្ទះ ព្រោះក្មេងម្នាក់នោះ បានបោះឆ្នោតឱ្យលោក Donald Trump ក្នុងការបោះឆ្នោតប្រឌិតនៅសាលារៀន ។
តាមរយៈ KPRC បានឲ្យដឹងថា វិដីអូដ៏គ្មានមេត្តានោះ ត្រូវប្រទះឃើញដោយការិយាល័យសមត្ថកិច្ចក្នុងតំបន់ Fort Bend បន្ទាប់ពីម្តាយសម្តីអាក្រក់ម្នាក់នោះបង្ហោះលើហ្វេសបុក កាលពីសប្តាហ៍មុន ។
ម្តាយម្នាក់នោះ បានប្រាប់ទៅកាន់ក្មេងនោះឱ្យយកអីវ៉ាន់របស់ខ្លួន ហើយចាកចេញពីផ្ទះ ដែលធ្វើឲ្យក្មេងប្រុសនោះយំយ៉ាងខ្លាំង ។ ម្តាយនោះបាននិយាយទៀតថា «វាលីសរបស់ឯងត្រូវបានរៀបចំរួចរាល់អស់ហើយ រៀបចំតាំងពីម៉ោង១០ព្រឹកម្ល៉េះ» ។
បន្ទាប់មក ម្តាយម្នាក់នេះ ក៏បានប្រគល់ស្លាកមួយដែលបានសរសេរថា «ម្តាយរបស់ខ្ញុំដេញខ្ញុំចេញពីផ្ទះ ព្រោះខ្ញុំបោះឆ្នោតជូនលោក Donald Trump» ។
នាងបានប្រាប់ទៅកាន់កូនប្រុសទៀតថា «ដូច្នេះហើយ នៅពេលដែលមនុស្សមើលឃើញឯងនៅខាងក្រៅផ្ទះ ពួកគេនឹងដឹងថាហេតុអ្វីបានជាឯងឈរនៅទីនោះ» ។
ស្ត្រីខាងលើ បានដើរតាមក្មេងប្រុសនោះចេញទៅក្រៅផ្ទះ ហើយបន្តស្តីបន្ទោសយ៉ាងខ្លាំងដោយមានប្អូនតូចម្នាក់ស្លៀកខោទឹកនោមឈរមើលនៅជិតៗនោះ ។ ក្នុងខណៈមួយ នាងបានសួរក្មេងតូចនោះថា ហេតុអ្វីបានជាគេបោះឆ្នោតឲ្យ Trump។ ក្មេងនោះក៏បានឆ្លើយតបថា ព្រោះគេឧស្សាហ៍ឃើញលោក Trump នៅក្នុងទូរទស្សន៍។
លោក Troy Nehls មកពីការិយាល័យសមត្ថកិច្ចខាងលើបានបញ្ជាក់ថា ការិយាល័យរបស់លោក គឺកំពុងតែធ្វើការស៊ើបអង្កេតលើរឿងនេះ ហើយបច្ចុប្បន្ននេះក្មេងប្រុសនេះ គឺមានសុវត្ថិភាព។ លោកបានសរសេរក្នុងហ្វេសបុករបស់លោកថា «ក្នុងនាមជាឪពុកម្តាយមួយរូប ខ្ញុំគិតថា វីដីអូនេះគឺមិនគួរឲ្យជឿសោះ ។ ក្នុងនាមជាសមត្ថកិច្ចក្នុងតំបន់របស់អ្នកទាំងអស់គ្នា ខ្ញុំត្រូវតែធានាថា ក្មេងម្នាក់នេះ គឺមានសុវត្ថិភាព» ។
លោកបានបន្ថែមថា ក្រុមអ្នកស៊ើបអង្កេតបានទៅសួរសុខទុក្ខក្មេងនោះ កាលពីយប់ថ្ងៃសុក្រ ហើយសេវាកម្មការពារក្មេង រដ្ឋអាជ្ញាក្នុងតំបន់ និងប៉ុស្តិ៍ប៉ូលិសក្នុងតំបន់ Fort Bent ក៏កំពុងតែធ្វើការស៊ើបអង្កេតលើរឿងនេះផងដែរ។
លោកបានសរុបមកថា«ពួកយើងបានយល់ស្របទាំងអស់គ្នាថា វីដីអូនេះគឺពិតជាគួរឲ្យស្អប់ខ្ពើមណាស់ ហើយក្មេងប្រុសម្នាក់នោះមិនគួរត្រូវរងគ្រោះនឹងអាកប្បកិរិយាដូច្នេះពីម្តាយរបស់គេឡើយ» ។

No comments:
Post a Comment
Note: Only a member of this blog may post a comment.