• សូមចុចអក្សខាងក្រោមដើម្បីមើលពីការថែតាំសុចភាព

    loading...

    Saturday, November 19, 2016

    កសិករ​ចិន​ចំណាយពេល​ជាង​៣០​ឆ្នាំ បង្កើត​មនុស្ស​យន្ត​ខ្លួនឯង​

    ដោយ ៖ ឡេង ភា​រុណ ថ្ងៃទី 18 វិច្ឆិកា 2016 ម៉ោង 12:41:PM
    ​កសិករ​ជនជាតិ​ចិន​ម្នាក់​រស់​ជាយក្រុង​ប៉េកាំង កំពុង​ធ្វើ​ឲ្យ​មនុស្ស​ជាច្រើន​ចាប់អារម្មណ៍ ក្រោយ​គេ​ដឹងថា​គាត់​បាន​ចំណាយពេល​ជាង ៣០​ឆ្នាំ ដើម្បី​បង្កើត​មនុស្ស​យន្ត​កម្លាំង​ដ៏​ខ្លាំង​ពី​កម្ទេច​ដែក​គេ​បោះចោល​។​

    ​មនុស្ស​យន្ត​នេះ​អាច​ដើរ ទាញ​រណា​អា​ឈើ ឬ​លេងអុក​ជាដើម ដើម្បី​ជួយ​ការងារ​ប្រចាំថ្ងៃ ឬ​កម្សាន្ត​ជាមួយ​គាត់​។ លោក Wu Yulu ជា​អ្នកបង្កើត​ម៉ាស៊ីន​នេះ ហាក់​ស្រលាញ់​វា​ដូចជា​កូន​របស់ខ្លួន​ដែរ និង​ថែមទាំង​ដាក់ឈ្មោះ​ឲ្យ​វា​ទាំងអស់​ទៀតផង​។​

    ​លោក Wu បានទទួល​ពានរង្វាន់​អំពី​ការកោតសរសើរ​ស្នាដៃ​ជាច្រើន និង​កិច្ចសន្យា​ពី​សាកលវិទ្យាល័យ​នានា ថែមទាំង​ត្រូវបាន​គេ​អញ្ជើញ​ឲ្យ​ទៅ​ដាក់តាំង​បង្ហាញ​មនុស្ស​យន្ត​របស់ខ្លួន​នៅ​ទីក្រុង​សៀង​ហៃ Shanghai Expo ថែមទៀត​។ ប៉ុន្តែ​លោក​មិនដែល​ទៅ​ចូលរួម​ឡើយ ដោយ​ចូលចិត្ត​រស់នៅ​ក្នុងភូមិ​សាមញ្ញ​ធម្មតា ដែល​ហ៊ុមព័ទ្ធ​ទៅដោយ​កម្ទេច​ដែក​អេតចាយ និង​បំណែក​តុក្កតា​៕

    No comments:

    Post a Comment

    Note: Only a member of this blog may post a comment.

    Fashion

    Beauty

    Travel