ថៃ៖ តារាស្រីដ៏ស្រស់ស្អាតនាង Pancake Khemanit ពេលនេះទទួលបាននូវបទពិសោធន៍ថ្មីមួយទៀត នៅក្នុងជីវិតរបស់នាង នៅពេលដែលនាង ទៅធ្វើជាកសិករសាមញ្ញ ចុះទៅច្រូតស្រូវនៅក្នុងស្រែក្នុងរដូវនេះ ជាមួយនឹងកសិករដទៃទៀតនៅក្នុងខេត្តសុរិន្ទ យ៉ាងទំនង ហាក់ដូចជានាង គឺជាកសិករពិតៗ តាំងពីអង្កាល់ណាមកដូច្នោះដែរ។
តាមដែលដឹងមក តារាសម្តែងល្បីឈ្មោះនាង Pancake បានធ្វើដំណើរមកខេត្តសុរិន្ទលើកនេះ គឺដើម្បីរៀនទ្រឹស្តីកសិកម្មថ្មីដែលនាងចូលចិត្ត ហើយឆ្លៀតនៅក្នុងឱកាសដ៏កម្រផង នាងក៏បានចាប់កាន់កណ្តៀវចុះទៅច្រូតស្រូវ ក៏ដូចជាការកម្សាន្តមួយដែរ ជាមួយនឹងមិត្តភក្តិរបស់នាង ព្រមទាំងអ្នកភូមិជាច្រើននាក់ផ្សេងទៀត។ ម្យ៉ាងវិញទៀត ក៏ជាសកម្មភាពច្រូតស្រូវប្រមូលផលជាលើកដំបូងក្នុងជីវិតរបស់នាង Pancake ផ្ទាល់ ព្រោះនាងកម្រនឹងមានឱកាសបានមកធ្វើស្រែដូច្នេះខ្លាំងណាស់។
ការចុះមកលើកនេះបានធ្វើឱ្យនាង Pancake បានរៀនយល់ដឹងអំពីវិស័យកសិកម្មកាន់តែច្រើនឡើងៗ ហើយអ្វីដែលពិសេសសម្រាប់នាងជាងនេះទៅទៀតនោះ គឺការបានមកស្រូបយកជំនោរខ្យល់អាកាសពីធម្មជាតិពិតៗនារដូវស្រូវទុំ នៅស្រុកស្រែចម្ការតាមខេត្ត។ មិនតែប៉ុណ្ណោះ នាងក៏ទទួលបាននូវការស្វាគមន៍ដ៏កក់ក្តៅពីសំណាក់អ្នកភូមិទាំងអស់ មិនថាក្មេង ឬចាស់នោះទេ។
គួររំលឹកផងដែរថា កាលពីខែកញ្ញាកន្លងទៅនេះ នាង Pancake ក៏ធ្លាប់បានមកដាំដើមឈើនៅក្នុងខេត្តសុរិន្ទដូចគ្នាផងដែរ ហើយទទួលបានការកោតសរសើរយ៉ាងខ្លាំងពីអ្នកគាំទ្រថា នាងគឺជាតារាស្រីម្នាក់ដែលស្រលាញ់ ចូលចិត្តនូវវិស័យកសិកម្មជាងគេ ក្នុងចំណោមតារាៗប្រុសស្រី ជាច្រើនដួងផ្សេងៗទៀត។
អីយ៉ា...កញ្ញា Pancake មានចំណង់ចំណូលចិត្តប្លែកពីគេតែម្តង បែបនេះកម្លោះៗណាដែលចូលចិត្តធ្វើកសិកម្ម អាចសេពគប់គ្នាជាមួយ តារាស្រីដ៏ស្រស់ស្អាតមួយដួងនេះបានដោយមិនពិបាកទេមើលទៅ៕
ចុះប្រិយមិត្តទាំងអស់គ្នាវិញ នរណាខ្លះចូលចិត្តការងារសិកម្មនៅស្រុកស្រែចម្ការដូចកញ្ញា Pancake ដែរ?










No comments:
Post a Comment
Note: Only a member of this blog may post a comment.