• សូមចុចអក្សខាងក្រោមដើម្បីមើលពីការថែតាំសុចភាព

    loading...

    Wednesday, November 23, 2016

    ក្តៅៗ! នៅថ្ងៃទី២៥សប្តាស៍នេះ Pancake នឹងមកភ្នំពេញម្តងទៀតរៀបចំការសំដែង ជួបfanកម្ពជាផ្ទាល់នៅRCA ចូលរួមដោយសេរី!

    ពុធ ២៣ វិច្ឆិកា, ២០១៦ ១៥:៥២
    ដោយ នាថ
    ភ្នំពេញ៖ នេះមិនមែនជាលើកទី១ទេ ដែលក្លឹបកម្សាន្តដ៏ល្បីបំផុតប្រចាំរាជធានីភ្នំពេញ RCA ក្លឹប បានអញ្ជើញវត្តមានកំពូលតារាសម្តែង និងតារាម៉ូដែលល្បី ប្រចាំប្រទេសថៃ កញ្ញា Pancake មកសម្តែងជូនអតិថិជនរបស់ RCA ក្លឹបកម្សាន្តលេងសប្បាយ។ ដោយនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦ខាងមុខនេះ កញ្ញា Pancake នឹងមកជួបអ្នកគាំទ្ររបស់នាងជាថ្មីម្តងទៀត នៅឯ RCA ក្លឹប ដោយមិនមានការលក់សំបុត្រអ្វីទាំងអស់ អញ្ជើញចូលរួមទស្សនាកម្សាន្តដោយសេរី ហើយថែមទាំងអាចសុំហត្ថលេខា និងថតរូបផ្ទាល់ជាមួយនឹង កញ្ញា Pancake ថែមទៀតផង។
    គួរឲ្យដឹងថា RCA ក្លឹប ជាក្លឹបកម្សាន្តដែលល្បីល្បាញ និងទំនើបទាន់សម័យបំផុត ឬហៅបានម៉្យាងទៀតថាលំដាប់ High Class ដែលទទួលបានការគាំទ្រ និងពេញចិត្តយ៉ាងពេញទំហឹង ពីសំណាក់អតិថិជនគ្រប់ស្រទាប់វណ្ណៈផងដែរ។ ជាការពិតណាស់ ដោយក្នុងនោះផងដែរ ចំណុចដែលគួរឲ្យទាក់ទាញបំផុតរបស់ RCA ក្លឹប ដែលធ្វើឲ្យអតិថិជនពេញចិត្តស្តូក និងសរសើរមិនដាច់ពីមាត់នោះ គឺផ្នែកខាងក្នុងនៃក្លឹបគឺមាន បំពាក់ទៅដោយឧបករណ៍ភ្លើងទំនើបៗ កន្លែងអង្គុយជាលក្ខណៈ High Classមានផាកសុខភាពល្អ មាន Live Band ស្តាប់ទចម្រៀងពិរោះៗ ហើយអ្វីដែលពិសេសជាងនេះទៅទៀតនោះ RCA ក្លឹប តែងតែអញ្ជើញវត្តមាន DJ ល្បីៗមកពីបណ្តាប្រទេសនានា មកចាក់ភ្លេងជូនអតិថិជន RCA ក្លឹបផងដែរ។
    បន្ថែមពីនេះទៅទៀត RCA ក្លឹប មិនដែលអាក់ខានឡើយ ក្នុងការអញ្ជើញវត្តមាន តារាល្បីៗប្រចាំកម្ពុជា ដូចជា លោក ព្រាប សុវត្ថិ អ្នកនាង ពេជ្រ សោភា លោក សាន ផានិត កញ្ញា ឱក សុគន្ធកញ្ញា កញ្ញា មាស សុខសោភា រួមទាំងតារាក្នុងនិងក្រៅស្រុកជាច្រើនរូប ដែលកំពុងមានឈ្មោះបោះសំលេង នាពេលបច្ចុប្បន្នទៀតផង។ លើសពីនេះទៅទៀត នារយៈពេលខាងមុខនេះ RCA ក្លឹបនឹងអញ្ជើញតារាចម្រៀងល្បីមក ពីប្រទេសកូរ៉េខាងត្បូងមកសម្តែង ចែកជូនប្រិយមិត្តគាំទ្រ និង អតិថិជន របស់ RCA ថែមទៀតផង។
    ប៉ុន្តែមិនថាយ៉ាងណា ត្រៀមខ្លួនរួចរាល់ឬនៅ!? សម្រាប់ថ្ងៃទី25.11.2016 ខាងមុខនេះ ចូលរួមរាំកម្សាន្តដោយសេរីទាំងអស់គ្នា ជាមួយនឹង កញ្ញា Pancake នៅ RCA Club ព្រមទាំងមានចាប់រង្វាន់ជាច្រើនពី RCA club ទៀតផង៕
    សម្រាប់ព័ត៌មានបន្ថែម និង កក់កន្លែងទុកមុន សូមទំនាក់ទំនងតាមរយៈទូរសព្ទ័៖ ០៧០ ២៣ ២២២២និង ០៧០ ២៦ ២២២២ 

    No comments:

    Post a Comment

    Note: Only a member of this blog may post a comment.

    Fashion

    Beauty

    Travel