• សូមចុចអក្សខាងក្រោមដើម្បីមើលពីការថែតាំសុចភាព

    loading...

    Saturday, November 19, 2016

    ឈុត​រ៉ូ​ប​របស់​នាង​ម៉ុ​ន​រ៉ូ សម្តែង​នៅ​ថ្ងៃ​ខួបកំណើត​ប្រធានាធិបតី​ច​ន កេ​ណ្ណ​ឌី​លក់បាន ៤,៨ លាន​ដុល្លារ​

    ថ្ងៃទី 18 វិច្ឆិកា 2016 ម៉ោង 02:52:PM
        ​ឈុត​រ៉ូ​ប ដែល​នាង​ម៉ា​រី​លីន ម៉ុ​ន​រ៉ូ (Marilyn Monroe) ស្លៀកពាក់​ដើម្បី​សម្តែង​ជូន​ប្រធានាធិបតី ច​ន អេ​ហ្វ កេ​ណ្ណ​ឌី សម្រាប់​ខួបកំណើត​ទី ៤៥ របស់លោក​លក់បាន​តម្លៃ ៤,៨ លាន​ដុល្លារ​នៅ​ការដេញថ្លៃ​មួយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី ១៧ វិច្ឆិកា​។ 

    ​    ​ក្រុមហ៊ុន​ដេញថ្លៃ Julien's Auctions ក្នុង​សង្កាត់ Beverly Hills នៃ​ទីក្រុង​ឡូ​ស​អ៊ែន​ជែ​ល​ឡេស​បាន​និយាយថា ឈុត​មើលឃើញ​សាច់ ដាំ​គ្រី​ស្តា​ល់ ២.៥០០ គ្រាប់​នេះ​រំពឹង​ឡើង​ត្រឹម​ចន្លោះ ២ ទៅ ៣ លាន​ដុល្លារ​ប៉ុណ្ណោះ​។ 

    ​    ​ឈុត​នេះ​បាន​ធ្លាក់​ទៅលើ​ក្រុមហ៊ុន Ripley's Believe It or Not! ជា​ក្រុមហ៊ុន​បណ្តាញ​ផ្សព្វផ្សាយ​អាមេរិក ជំនាញ​ខាង​វត្ថុ​ប្លែកៗ និង វត្ថុ​ប្រវត្តិសាស្ត្រ ដែល​កាន់កាប់​សារៈមន្ទីរ​ជាច្រើន រួមទាំង​សារៈមន្ទីរ​មួយ​ក្នុង​សង្កាត់​ហូលីវូដ​។ 

    ​    ​ឈុត​នេះ​តឹង​រហូតដល់​ថ្នាក់​តារា​សម្តែង​ល្បី​ប្រចាំ​សតវត្សរ៍​ទី​២០ ម៉ុ​ន​រ៉ូ​ត្រូវ​ស្លៀកពាក់​ដោយ​គ្មាន​ឈុត​ក្នុង និង​ដេរ​នៅ​នាទីចុងក្រោយ មុនពេល​ឡើង​ឆាក​សម្តែង​នៅ​សួន Madison Square Garden ក្នុង​ឆ្នាំ ១៩៦២ ដើម្បី​ច្រៀង​ឱ្យ​លោក​កេ​ណ្ណ​ឌី​។ នេះ​បើ​យោងតាម​ក្រុមហ៊ុន​ដេញថ្លៃ​៕ 
    ឈុត​រ៉ូ​ប​របស់​នាង​ម៉ុ​ន​រ៉ូ សម្តែង​នៅ​ថ្ងៃ​ខួបកំណើត​ប្រធានាធិបតី​ច​ន កេ​ណ្ណ​ឌី​លក់បាន ៤,៨ លាន​ដុល្លារ​
    ឈុត​របស់​នាង​ម៉ុ​ន​រ៉ុល​ក់បាន ៤,៨ លាន​ដុល្លារ

    No comments:

    Post a Comment

    Note: Only a member of this blog may post a comment.

    Fashion

    Beauty

    Travel