ថ្ងៃសៅរ៏ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៦ ម៉ោង ១៦:៣៨ (19-11-2016 16:38)
ខេត្តក្រចេះ ៖ មនុស្ស៥នាក់ រួមទាំងសម្ភារនគរបាលជាតិ និងស្លាកសញ្ញាក្រសួងមហាផ្ទៃមួយចំនួនទៀត ដែលពួកគេធ្លាប់ បានយកទៅប្រព្រឹត្តសកម្មភាពល្មើស ដោយបានជម្រិតទារប្រាក់តាមផ្លូវជាតិពីប្រជាពលរដ្ឋដែលរកស៊ីដឹកជញ្ជូនអនុផលព្រៃឈើ
ផ្សេងៗ នៅស្រុកស្នួល ត្រូវកម្លាំងគរបាលចាប់ខ្លួន និងចាត់បញ្ជូនទៅសាលាដំបូង ក្រោមបទចោទចំនួន៣ មាត្រាផ្សេងគ្នា។
ផ្សេងៗ នៅស្រុកស្នួល ត្រូវកម្លាំងគរបាលចាប់ខ្លួន និងចាត់បញ្ជូនទៅសាលាដំបូង ក្រោមបទចោទចំនួន៣ មាត្រាផ្សេងគ្នា។
ការបញ្ជូនខ្លួនក្រុមជនទាំង៥នាក់ទៅតុលាការ ពីកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាល ធ្វើនៅថ្ងៃទី១៩ វិច្ឆិកា នេះ គឺបន្ទាប់ពីពួកគេទាំង៥នាក់ ត្រូវនគរបាលវរការពារព្រំដែនលេខ៦១៩ និងនគរបាលស្រុកស្នួលក្រសោបចាប់ខ្លួនបាន កាលពីយប់ថ្ងៃទី១៧ វិច្ឆិកា នៅលើផ្លូវជាតិក្បែរព្រំដែន ខណៈពួកគេកំពុងបោះទីតាំងដាក់ក្បាលឡាន ចាំប្រដេញស្ទាក់ទារលុយពីម៉ូតូដឹកអុស និងអនុផលព្រៃឈើផ្សេងៗរបស់ប្រជាពលរដ្ឋ។
មេបញ្ជាការវរការពារព្រំដែនលេខ៦១៩ លោកវរសេនីយ៍ទោ សួង ចំរើន បានឲ្យដឹងថា ក្រុមជនទាំង៥នាក់នេះ កន្លងមក ធ្លាប់បានប្រើប្រាស់ឯកសណ្ឋាននគរបាលជាតិ និងប្រើប្រាស់រថយន្តជាច្រើនគ្រឿង ប្រើស្លាកលេខនគរបាលជាតិ និងមានបិទស្លាកឡូហ្គូ ក្រសួងមហាផ្ទៃផងដែរនោះ បានលួចមកធ្វើសកម្មភាពប្រដេញចាប់បទល្មើសនៅក្នុងស្រុកស្នួល បង្កភាពចលាចលពេញផ្លូវជាតិ។
បើតាមលោកសួង ចំរើន បានឲ្យដឹងទៀតថា បន្ទាប់ពីស្រាវជ្រាវឃើញថា ការចុះមកធ្វើសកម្មភាពរបស់ក្រុមជនទាំងនេះ មិនមានលិខិតបញ្ជាបេសកម្មភាព ពីអង្គភាពសាមីណាមួយត្រឹមត្រូវពិតប្រាកដ ហើយការប្រើប្រាស់ឯកសណ្ឋាននគរបាល និងប្រើប្រាស់ រថយន្តនគរបាលនេះជាការក្លែងបន្លំ ទើបមានការចុះចាប់ឃាត់ខ្លួនពួកគេបានចំនួន៥នាក់ រថយន្ត២គ្រឿង ក្នុងនោះមានរថយន្តមួយគ្រឿង ជាបក្សពួករបស់ពួកគេបានរត់គេច។
នគរបាលបានបង្ហាញអត្តសញ្ញាណជនទាំង៥នាក់ ១-ឈ្មោះហ វ៉ាន់ វាសនា អាយ២២ឆ្នាំ ពាក់ឯកសណ្ឋានអនុសេនីយ៍ឯក គ្មានអត្តលេខ ២-ឈ្មោះវ៉ាន់ សង្ហា អាយុ២០ឆ្នាំ ពាក់ឯកសណ្ឋានអនុសេនីយ៍ត្រី គ្មានអត្តលេខ ៣-ឈ្មោះម៉ៅ ជីវ៉ា អាយុ២០ឆ្នាំ ពាក់ឯកសណ្ឋានជាអនុសេនីយ៍ត្រី គ្មានអត្តលេខ ៤-ឈ្មោះប៉ុន សត្រា អាយុ២៦ឆ្នាំ ពាក់ឯកសណ្ឋានអនុសេនីយ៍ត្រី គ្មានអត្តលេខ ជនទាំងបួននាក់នេះ រស់នៅឃុំកំពង់ឬស្សី ស្រុកពោធិ៍រៀង ខេត្តព្រៃវែង និង៥-ឈ្មោះវ៉ាន់ សំណាង អាយុ២៣ឆ្នាំ ពាក់ឯកសណ្ឋាន ថ្នាក់អនុសេនីយ៍ត្រី គ្មានអត្តលេខ រស់នៅឃុំព្រែក ពោធិ៍ ស្រុកស្រីសន្ឋ ខេត្តកំពង់ចាម។


No comments:
Post a Comment
Note: Only a member of this blog may post a comment.