• សូមចុចអក្សខាងក្រោមដើម្បីមើលពីការថែតាំសុចភាព

    loading...

    Saturday, November 19, 2016

    ក្រោយ​អវត្តមាន​ជិត​១០​ឆ្នាំ ពៅ បញ្ញា​ពេជ្រ នឹង​ឡើង​ច្រៀង​នៅ​ទូរទស្សន៍​យប់​នេះ​

     ថ្ងៃទី 18 វិច្ឆិកា 2016 ម៉ោង 03:52:PM
    (​ភ្នំពេញ​) ៖ តារាចម្រៀង​ពៅ បញ្ញា​ពេជ្រ ដែល​បាន​អវត្តមាន​ពី​វិថី​សិល្បៈ​អស់​ពេល​ជិត​១០​ឆ្នាំ ក្រោយពី​នាង​បាន​រងគ្រោះ​ពី​ការបាញ់ប្រហារ​​នៅ​កណ្តាល​រាជធានី​ភ្នំពេញ​រហូត​ធ្វើឱ្យ​ធ្លាក់ខ្លួន​ជា​ពិការ​នោះ នៅ​យប់​ថ្ងៃទី​១៨ ខែវិច្ឆិកា នេះ​នាង​នឹង​បង្ហាញខ្លួន​ជាថ្មី​នៅលើ​កញ្ចក់​ទូរ​​ទស្សន៍​ស៊ី​អិន​ស៊ី ដែល​កម្មវិធី​ផ្សាយ​ផ្ទាល់​តន្ដ្រី​ប៉ូ​ការី​ស្វេត​,​នេះ​បើតាម​ការចុះ​ផ្សារ​របស់​សារព័ត៌មាន​ក្នុងស្រុក​ជាច្រើន​។​

    ​អ្នករៀបចំ​កម្មវិធី​កម្សាន្ត​នេះ​បង្ហាញ​ក្ដី​រំពឹងថា ទស្សនិកជន​ទាំងអស់​នឹង ចូលរួម​លើកទឹកចិត្ត ដល់​តារាចម្រៀង​អភ័ព្វ ពៅ បញ្ញា​ពេជ្រ ដែល​នាង​តែងតែ​ចង់​សម្រេច​បំណង​បាន​ឡើង​ច្រៀង​វិញ ហើយ​បណ្តា​ទូរទស្សន៍​នានា នឹងមិន​ចោល​នាង​។ នៅពេលនេះ​គ្រោង​ការចង់​​ឡើង​ច្រៀង​របស់​នាង​បានសម្រេច ផែនការ​ដូច​ការ​ប្រាថ្នា​វិញ​ហើយ បើទោះបី​មិន​ដូច​មុន នាង​អាច​រំសាយ​ការ​សោកសៅ​ក្នុង​ចិត្ត​បន្ត​​ក្តី​តស៊ូ​បន្តទៀត ។​

    ​ចំពោះ​ការបង្ហាញ​វត្តមាន​ឡើងវិញ ទស្សនិកជន​ពិតជា​ចូលរួម​គាំទ្រ​ពី​ទេពកោសល្យ​របស់​នាង​ណាមួយ​ក៏​សំណូមពរ​បណ្តា​ស្ថានីយទូរទស្សន៍​​ទាំងអស់ ផ្តល់​ការយោគយល់​ឱ្យ​នាង​ដែល​តស៊ូ​ពិការ ហើយ​ចង់​ច្រៀង​បន្ត​ការសម្តែង​បន្តបន្ទាប់​ដើម្បីឱ្យ​នាង​មានលទ្ធភាព​រកប្រាក់​​កម្រៃ​មក​ព្យាបាល​ជំងឺ​បន្តទៀត ដែល​នាង​ត្រូវ​ការចំណាយ​ព្យាបាល​យូរ​ទៀត ។​

    ​គួររំលឹកថា ពៅ បញ្ញា​ពេជ្រ អតីត​តារាចម្រៀង​ដ៏​ល្បីឈ្មោះ​ម្នាក់ ក្នុង​ចង្កោម​សិល្បៈ​ខ្មែរ នា​ទសវត្ស​ឆ្នាំ​២០០០ បាន​ធ្លាក់ខ្លួន​ពិការ​ដោយសារ​ខ្មាន់កាំភ្លើង​ប៉ង​ផ្តាច់ជីវិត កាលពី​ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ​២០១៦​។​

    ​យ៉ាងណា​ម៉េ​ញ កញ្ញា ពៅ បញ្ញា​ពេជ្រ ថ្មីៗ​នេះ​បាន​បង្ហោះ​រូបថត នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក បង្ហាញ​ប្រាប់​អារម្មណ៍​ពិត​ក្រោយ​ធ្លាក់ខ្លួន ក្លាយជា​ជនពិការ ធ្វើ​ចលនា​ទៅណា​មក​ណា គឺ​ពឹង​ផ្អែកលើ​រទេះរុញ រស់នៅ​ដោយ​ក្តី​អាម៉ាស និង​ការ​សើចចំអក មើលងាយ​ពី​មជ្ឈដ្ឋាន មនុស្ស​មួយចំនួន នៅ​ជុំវិញខ្លួន​៕
    ក្រោយ​អវត្តមាន​ជិត​១០​ឆ្នាំ ពៅ បញ្ញា​ពេជ្រ នឹង​ឡើង​ច្រៀង​នៅ​ទូរទស្សន៍​យប់​នេះ​
    តារាចម្រៀង​ពៅ បញ្ញា​ពេជ្រ(រូប៖វេបសាយ)

    No comments:

    Post a Comment

    Note: Only a member of this blog may post a comment.

    Fashion

    Beauty

    Travel