ដោយ ៖រតនៈ ថ្ងៃទី 19 វិច្ឆិកា 2016 ម៉ោង 11:37:AM
ពុំត្រឹមតែល្អសម្រាប់សុខភាព តែអាហារទាំងនេះនៅជួយអ្នកបញ្ចុះ ទម្ងន់យ៉ាងប្រសិទ្ធភាព ។
ដំឡូងជ្វា
ដំឡូងជ្វាជាអាហារផ្ទុកជាតិ ម្សៅច្រើនគួរសមប្រៀបនឹងអាហារ ផ្សេងៗ ប៉ុន្តែវាស្មើតែពាក់កណ្តាល ប្រៀបនឹងដំឡូងបារាំង និង១/៣ ប្រៀប នឹងបាយ ។ ដូច្នេះអ្នកកុំបារម្ភថា បរិភោគដំឡូងជ្វាច្រើននឹងធ្វើឱ្យធាត់ ។ ក្រៅពី នេះ ក្នុងដំឡូងជ្វា នៅសម្បូរវីតាមីន, អាស៊ីតអាមីន, សង្ក័សី, កាល់ស្យូម, ល្អបំផុតសម្រាប់ស្បែករបស់អ្នក ។
ល្ពៅ
ល្ពៅជាអាហារជួយសរីរាង្គ និងជំនួយបញ្ចុះទម្ងន់យ៉ាងល្អ ។ ល្ពៅ នៅជួយសម្រួលដំណើរការបំប្លែង សារជាតិ, ពិសេសចំពោះអ្នកមានបញ្ហា អំពីទម្ងន់ ។ ល្ពៅ អាចជួយអ្នកបញ្ចុះពី ៥ទៅ៧គីឡូក្រាម ក្នុង២សប្តាហ៍ ។ ប៉ុន្តែ អ្នកត្រូវកាត់បន្ថយស្ករ, របស់ផ្អែម, ម្សៅ និងអំបិល ។ ទន្ទឹមនោះ ទទួលទានទឹក ២លីត្រ ក្នុងមួយថ្ងៃ និងមិនបរិភោគអ្វី ក្រោយម៉ោង៦យប់ ។
ត្រីសាល់ម៉ុន
ត្រីសាល់ម៉ុន ក៏ជួយអ្នកបង្កើន អារម្មណ៍ឆ្អែត តែផ្ទុកបរិមាណកាឡូរី ទាប ។ វាសម្បូរប្រូតេអ៊ីន, ជាតិខ្លាញ់ល្អ និងទាំងសារជាតិជីវជាតិសំខាន់ៗ រួម មានអ៊ីយ៉ូត ។
ត្រីសាល់ម៉ុន ក៏ផ្ទុកអាស៊ីតខ្លាញ់ Omega-3 ដែលត្រូវបានបញ្ជាក់ អាច ជួយបន្ថយរលាក, មានតួនាទីសំខាន់ ក្នុងការទប់ស្កាត់ជំងឺធាត់ និងជំងឺបំប្លែង ។
ឃិនឆាយ
១០០ក្រាម ឃិនឆាយ ផ្ទុកមិន ដល់១៦កាឡូរីផង ។ វាជាប្រភេទ អាហារផ្ទុកបរិមាណទឹកខ្ពស់ និង១/៣ ជាសារជាតិសរសៃ ។ ពេលចូលក្នុង ក្រពះ ជាតិសរសៃគ្រាន់តែធ្វើឱ្យអ្នកមាន អារម្មណ៍ឆ្អែត តែមិនផ្គត់ផ្គង់កាឡូរី ។
ក្រូចថ្លុង
ក្រូចថ្លុង ជួយផ្គត់ផ្គង់ឱ្យ សរីរាង្គនូវបរិមាណវីតាមីនដ៏ច្រើន ពិសេសគឺវីតាមីន C ។ សមាសធាតុ វីតាមីនមាននៅក្នុងក្រូចថ្លុង ពុំត្រឹមតែ ជួយបង្កើនប្រព័ន្ធអង្គបដិបក្ខឱ្យសរីរាង្គ ប៉ុណ្ណោះទេ តែនៅបន្ថយភាពឃ្លាន និងកម្ចាត់បរិមាណខ្លាញ់លើស ។ ក្រៅពី នេះ ក្រូចថ្លុងថែមទាំងសម្បូរទៅដោយ ជាតិសរសៃ ។
តៅហ៊ូ
តៅហ៊ូ ក៏ត្រូវបានចាត់ទុកជា ប្រភេទអាហារបញ្ចុះទម្ងន់មួយសម្បូរ ប្រូតេអ៊ីនរុក្ខជាតិ ហេតុនេះពេល បរិភោគច្រើនអ្នកនឹងមានអារម្មណ៍ឆ្អែតយូរ ។ តៅហ៊ូនៅអាចជួយរំលាយជាតិខ្លាញ់សល់នៅតំបន់ពោះរបស់អ្នក ៕ ប្រែសម្រួល៖ រតនៈ
ដំឡូងជ្វា
ដំឡូងជ្វាជាអាហារផ្ទុកជាតិ ម្សៅច្រើនគួរសមប្រៀបនឹងអាហារ ផ្សេងៗ ប៉ុន្តែវាស្មើតែពាក់កណ្តាល ប្រៀបនឹងដំឡូងបារាំង និង១/៣ ប្រៀប នឹងបាយ ។ ដូច្នេះអ្នកកុំបារម្ភថា បរិភោគដំឡូងជ្វាច្រើននឹងធ្វើឱ្យធាត់ ។ ក្រៅពី នេះ ក្នុងដំឡូងជ្វា នៅសម្បូរវីតាមីន, អាស៊ីតអាមីន, សង្ក័សី, កាល់ស្យូម, ល្អបំផុតសម្រាប់ស្បែករបស់អ្នក ។
ល្ពៅ
ល្ពៅជាអាហារជួយសរីរាង្គ និងជំនួយបញ្ចុះទម្ងន់យ៉ាងល្អ ។ ល្ពៅ នៅជួយសម្រួលដំណើរការបំប្លែង សារជាតិ, ពិសេសចំពោះអ្នកមានបញ្ហា អំពីទម្ងន់ ។ ល្ពៅ អាចជួយអ្នកបញ្ចុះពី ៥ទៅ៧គីឡូក្រាម ក្នុង២សប្តាហ៍ ។ ប៉ុន្តែ អ្នកត្រូវកាត់បន្ថយស្ករ, របស់ផ្អែម, ម្សៅ និងអំបិល ។ ទន្ទឹមនោះ ទទួលទានទឹក ២លីត្រ ក្នុងមួយថ្ងៃ និងមិនបរិភោគអ្វី ក្រោយម៉ោង៦យប់ ។
ត្រីសាល់ម៉ុន
ត្រីសាល់ម៉ុន ក៏ជួយអ្នកបង្កើន អារម្មណ៍ឆ្អែត តែផ្ទុកបរិមាណកាឡូរី ទាប ។ វាសម្បូរប្រូតេអ៊ីន, ជាតិខ្លាញ់ល្អ និងទាំងសារជាតិជីវជាតិសំខាន់ៗ រួម មានអ៊ីយ៉ូត ។
ត្រីសាល់ម៉ុន ក៏ផ្ទុកអាស៊ីតខ្លាញ់ Omega-3 ដែលត្រូវបានបញ្ជាក់ អាច ជួយបន្ថយរលាក, មានតួនាទីសំខាន់ ក្នុងការទប់ស្កាត់ជំងឺធាត់ និងជំងឺបំប្លែង ។
ឃិនឆាយ
១០០ក្រាម ឃិនឆាយ ផ្ទុកមិន ដល់១៦កាឡូរីផង ។ វាជាប្រភេទ អាហារផ្ទុកបរិមាណទឹកខ្ពស់ និង១/៣ ជាសារជាតិសរសៃ ។ ពេលចូលក្នុង ក្រពះ ជាតិសរសៃគ្រាន់តែធ្វើឱ្យអ្នកមាន អារម្មណ៍ឆ្អែត តែមិនផ្គត់ផ្គង់កាឡូរី ។
ក្រូចថ្លុង
ក្រូចថ្លុង ជួយផ្គត់ផ្គង់ឱ្យ សរីរាង្គនូវបរិមាណវីតាមីនដ៏ច្រើន ពិសេសគឺវីតាមីន C ។ សមាសធាតុ វីតាមីនមាននៅក្នុងក្រូចថ្លុង ពុំត្រឹមតែ ជួយបង្កើនប្រព័ន្ធអង្គបដិបក្ខឱ្យសរីរាង្គ ប៉ុណ្ណោះទេ តែនៅបន្ថយភាពឃ្លាន និងកម្ចាត់បរិមាណខ្លាញ់លើស ។ ក្រៅពី នេះ ក្រូចថ្លុងថែមទាំងសម្បូរទៅដោយ ជាតិសរសៃ ។
តៅហ៊ូ
No comments:
Post a Comment
Note: Only a member of this blog may post a comment.