• សូមចុចអក្សខាងក្រោមដើម្បីមើលពីការថែតាំសុចភាព

    loading...

    Thursday, November 24, 2016

    រោគចិត្ត! កីឡាករ​​កន ចន្ថា ​ធ្វើ​ទារុណកម្ម​ផ្លូវភេទ​​លើនាងព្រៃផ្សៃម្ល៉េះ «ប្រើ​​ប្រដាប់​លុញ​ក្លៀក​​​រុក...»

    ព្រហស្បតិ៍ ២៤ វិច្ឆិកា, ២០១៦ ១៣:០៣
    រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា មាន​ករណី​ចាប់​បង្ខាំង​នារី​ជា​សង្សារ​ទុក​ធ្វើអំពើ​ហិង្សា​វាយដំ និង​គំរាម​សម្លាប់ មិន តែប៉ុណ្ណោះ ថែម​ទាំង​ធ្វើ​ទារុណកម្ម​ផ្លូវភេទ​យ៉ាង​ព្រៃផ្សៃ​ទៀត​ផង ដោយ​បុរស​បង្ក​នោះ​ ត្រូវ​គេ​ស្គាល់​ថា ជា​កីឡាករ​ប្រដាល់​ម្ចាស់​ខ្សែ ក្រវាត់ «​គោ​ជល់​» ហើយ​ត្រូវ​នាងរង​គ្រោះ​ បាន​រំដោះខ្លួន​ចេញពី​បន្ទប់​នោះ ស្រែកហៅ​គេ​ជួយ​យ៉ាង​រន្ធត់ ។
    ហេតុការណ៍​នេះ បាន​បង្ក​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង កាលពី​វេលា​ម៉ោង​១១​យប់​ថ្ងៃ​ទី​២៣ វិច្ឆិកា ស្ថិត​នៅផ្ទះ​ជួល​មួយ​កន្លែង មាន​លេខ​៥ ក្នុងភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ ខណ្ឌ​ប្ញ​ស្សី​កែវ ។
    ប្រភព​ឱ្យ​ដឹង​ថា ជនសង្ស័យ​ត្រូវ​កម្លាំង​ នគរបាល​ឃាត់ខ្លួន​បាន​ភ្លាម​ៗ មានឈ្មោះ​កន ច​ន្ថា អាយុ​២៥​ឆ្នាំ ជា​កីឡាករ​ប្រដាល់​ខ្សែ​ក្រ​វ៉ា​ត់ «​គោ​ជល់​» ស្នាក់​នៅផ្ទះ​ជួល​កន្លែង​កើតហេតុ​ខាងលើ ។ ចំណែក​នារី​រង​គ្រោះ​ អាយុ​១៧​ឆ្នាំ ជា​អ្នកលក់​ខោអាវ​នៅ​កោះពេជ្រ ។
    បើ​តាម​នាងរង​គ្រោះ​ និយាយ​ទាំង​ទឹកភ្នែក​ឱ្យ​ដឹង​ថា នាង​និង​បុរស​នោះ (​ជនសង្ស័យ​)​ទើប​ស្គាល់​និង​ស្រឡាញ់​គ្នា​ ជា​សង្សារ រយៈពេល​២​ខែ​មក​ហើយ ដោយ​នាង​បាន​មក​រួមរស់​ជាមួយ​គ្នា​ នៅ​ក្នុងផ្ទះ​ជួល​នោះ ។ ក៏​ប៉ុន្តែ​មួយ​រយៈ​ក្រោយ​នេះ ពួក​នាង​មាន​ជម្លោះ​គ្នា​រហូត​ ដល់​បុរស​នោះ បាន​ចាប់​បង្ខាំង​នាង​ មិន​ឱ្យ​ចេញ​ទៅ​ណា​ទេ ។
    នាង​បន្ត​ថា នៅ​ថ្ងៃ​កើតហេតុ​នេះ គឺ​ជន​នោះ​បាន​ចាប់​ វាយ​នាង​ឱ្យ​រង​របួស ហើយ​យក​កាំបិតប៉័ងតោ​មក​គំរាម​ អារ​.​ក​នាង និង​ចាប់​ហែក​អាវ​ហែក​ខោ ដោយ​យក​ទូរស័ព្ទ​​មក​ថតវីដេអូ​​ទៀតផង ។ ហើយ​ជន​នេះ​កាន់តែ​ឆ្កួត ចាប់នាងកាត់សក់ ហើយមិន​អស់ចិត្ត​បាន​ធ្វើ​​ទារុណកម្ម​ផ្លូវភេទ ដោយ​​យក​ប្រដាប់​លុ​ញ​ក្លៀក មក​រុក​ក្នុង​ប្រដាប់​ភេទ​នាង ធ្វើ​ឱ្យ​ខ្លាច​ជន​នោះ​ ខ្លាំង​ណាស់ (​មុន​ពេល​រួម​ភេទ​) ។
    បន្ទាប់​មក ខណៈ​ជន​នេះ​ដើរ​ ចូល​ក្នុង​បន្ទប់ទឹក នាង​ឃើញ​ឱកាស​ហុច​ឱ្យ នាង​ក៏​រត់​ចេញពី​ក្នុងផ្ទះ​បាន ស្រែកហៅ​អ្នក​ភូមិ​ជួយ​នាង ទើប​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​កម្លាំង​សមត្ថកិច្ច ចុះ​ទៅ​អន្តរាគមន៍​ នៅផ្ទះ​កើតហេតុ ដោយ​ចាប់​ជន​នេះ​បាន​ភ្លាម​ៗ​តែ​ម្តង​។
    ប្រភព ៖ កោះសន្តិភាព

    No comments:

    Post a Comment

    Note: Only a member of this blog may post a comment.

    Fashion

    Beauty

    Travel