• សូមចុចអក្សខាងក្រោមដើម្បីមើលពីការថែតាំសុចភាព

    loading...

    Saturday, November 19, 2016

    ទទួលទាន​អាហារ​ដែល​ជា​ប្រភព​នៃ​ជីវជាតិ​អា

    ដោយ ៖ អ៊ុន សុគន្ធា   
    ថ្ងៃសុក្រ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦ ម៉ោង ១០:០០   (18-11-2016 10:00)
    ជីវជាតិ​អា​គឺជា​មីក្រូ​សារជាតិ​ដែល​ស​ព៌ា​ង្គ​កាយ​យើង​ត្រូវការ​ចាំបាច់​ដើម្បី​ជួយ​ឲ្យ​រាង​កាយ​មានដំណើរ​ការ និង​លូតលាស់​បាន​ល្អ ។ មនុស្ស​គ្រប់​រូប​ត្រូវការ​ជីវជាតិ​អា​ដើម្បី​៖
    -​ទប់ទល់​នឹង​ការ​បង្ក​រោគ ៖ ជីវជាតិ​អា​ជួ​យស​ព៌ា​ង្គ​កាយ​តស៊ូ​ប្រឆាំង​នឹង​ការ​បង្ក​រោគ ។ វា​ជួយ​កោសិកា​ទាំងអស់​នៅ​លើ​ផ្ទៃ​ខាងក្រៅ​នៃ​ស​ព៌​៌ា​ង្គ​កាយ​មាន​សុខភាព​ល្អ ការពារ​មេរោគ​មិន​ឱ្យ​ជ្រៀតចូល​ទៅ​ក្នុង​រាង​កាយ ។
    -​ធ្វើ​ឲ្យ​ភ្នែកមាន​សុខភាព​ល្អ ៖ ជីវជាតិ​អា​ជួយ​ផ្នែក​ស្រទាប់​ភ្នែក​និង​កញ្ចក់ភ្នែក​ឲ្យ​រឹង​មាំ ភ្លឺ​ថ្លា និង​សើម​រហូត ។
    -​ជួយ​កុមារ​ឲ្យ​លូតលាស់​ធំធាត់​បាន​ល្អ ។
    ប្រភព​សំខាន់​ៗ​នៃ​ជីវជាតិ​អា​មាន​ពីរ​បែប​នៅ​ក្នុង​ចំណីអាហារ​ដូច​ជា​៖
    ១-​រ៉េ​ទី​ណុ​ល៖ គឺ​គ្មាន​ពណ៌ និង​មាន​តែ​ក្នុង​សាច់សត្វ ហើយ​ជា​ប្រភេទ​ជីវជាតិ​អា ដែល​ស​ព៌​៌ា​ង្គ​កាយ​យើង​ប្រើប្រាស់​ច្រើន​ជាងគេ​មាន​ដូច​ជា​៖
    -​ទឹកដោះ​ម្តាយ ជា​ពិសេស​កូ​ឡូ​ស្ត្រូ​ម​មាន​ជីវជាតិ​អា
    -​ទឹកដោះ​សត្វ
    -​ទទួលទាន​ថ្លើម​សត្វ និង​ត្រី​ល្អិត​ៗ​ទាំងមូល ដែល​ថ្លើម​របស់​វា​ជា​ប្រភព​ដ៏​ល្អ​នៃ​ជីវជាតិ​អា
    -​តម្រងនោម​សត្វ
    -​ស៊ុត
    -​ប៊័រ​ធ្វើ​ពី​សាច់សត្វ
    ២-​ការ៉ូ​តែ​ន មាននៅ​ក្នុង​ចំណីអាហារ​ដូច​ជា​៖
    - ផ្លែ​ឈើ​ពណ៌​លឿង​ពិសេស​ផ្លែស្វាយ​និង​ល្ហុង​ទុំ
    -​បន្លែ​ពណ៌​ទឹកក្រូច​ដូច​ជា ការ៉ុត ល្ពៅ
    -​បន្លែ​ស្លឹក​ពណ៌​បៃតងចាស់​ដូច​ជា ស្ពៃ​ខ្មៅ ស្ពៃ​រួញ ស្លឹក​ងប់ កញ្ឆែត ត្រកួន ផ្ទី ត្រួយ​ល្ពៅ ម្រុំ អង្គាដី ជី​សាំ​ហ៊ុំ ដំឡូងជ្វា​លឿង និង​ចេក​មាន​ជីវជាតិ​អា​ខ្លះ ។
    ចំពោះ​ចំណីអាហារ​កែ​ច្នៃ​មាន​ដូច​ជា ប្រេងឆា មី នំ​បុ័ង ជាដើម ។ ទាំងនេះ​គឺជា​ប្រភព​នៃ​ជីវជាតិ​អា ដូច្នេះ​លោក​អ្នក​គួរតែ​យក​មក​ទទួលទាន​ដើម្បី​ការពារ​កុំ​ឲ្យ​មាន​បញ្ហា​កង្វះ​ជីវជាតិ​អា​នៅ​ក្នុង​រាង​កាយ ៕

    No comments:

    Post a Comment

    Note: Only a member of this blog may post a comment.

    Fashion

    Beauty

    Travel