• សូមចុចអក្សខាងក្រោមដើម្បីមើលពីការថែតាំសុចភាព

    loading...

    Sunday, November 20, 2016

    អាហារ​ដែល​សម​ស្រប​ទៅ​នឹង​កុមារ​ដែល​មាន​វ័យ​ខុស​គ្នា

    ដោយ ៖ អ៊ុន សុគន្ធា   
    ថ្ងៃអាទិត្យ ទី២០ ខែវិច្ឆិកា ឆ្នាំ២០១៦ ម៉ោង ០៩:១២   (20-11-2016 09:12)
    ១-​អាយុ​ចាប់តាំងពី​កើត​រហូត​ដល់​៦​ខែ​៖
    -​បំបៅ​ដោះ​ម្តាយ​តែ​មួយ​មុខ​សុទ្ធ
    -​មិន​ត្រូវ​ផ្តា​ល់​សារធាតុ​រាវ​ផ្សេង​ៗ​ឬ​អាហារ​ទេ ។
    ២-​អាយុ​ពី​៦​ខែ​ទៅ​១១​ខែ​៖
    -​បន្ត​ការ​បំបៅ​ដោះ​(​មុន​ផ្តល់​អាហារ​បន្ថែម​)
    -​ផ្តល់​អាហារ​បន្ថែម​ចាប់ពី​អាយុ​៦​ខែ​ឡើង​ទៅ
    -​អាហារ​បន្ថែម​គួរតែ​អាហារ​ម៉ត់​ដើម្បី​ឲ្យ​រាង​កាយ​កុមារ​ងាយ​បឺត​ស្រូប ហើយ​ជា​អាហារ​ចម្រុះ (​បបរ​ខាប់​គ្រប់គ្រឿង​)
    -​ផ្តល់​អាហារ​ពិសេស​នេះ (​បបរ​ខាប់​គ្រប់គ្រឿង​)​ឲ្យ​បាន​១​ថ្ងៃ​៣​ដង ។
    ៣-​អាយុ​ពី​១២​ទៅ​២៣​ខែ​៖
    -​បន្ត​ការ​បំបៅ​ដោះ​ក្រោយ​ពេល​ផ្តល់​របប​អាហារ​បន្ថែម
    -​កុមារ​អាច​ញ៉ាំ​ដូច​ជា​សមាជិកគ្រួសារ​បាន តែ​អាហារ​គួរតែ​ទន់​ងាយ​ញ៉ាំ និង​ជា​អាហារ​ចម្រុះ
    -​ផ្តល់​អាហារ​ដូច​ជា​សមាជិកគ្រួសារ​៣​ដង​ក្នុង​មួយ​ថ្ងៃ និង​អាហារ​បន្ថែម​ក្រៅ​ពេល​២​ដង​។
    ៤-​អាហារ​ពី​២៤​ខែ​ឡើង​ទៅ​៖
    - ផ្តល់​អាហារ​ឱ្យ​កុមារ​ដូច​ជា​ក្រុម​គ្រួសារ 
    - អាហារ​ដែល​ផ្តល់​ឲ្យ​កុមារ​ត្រូវ​តែ​ជា​អាហារ​ចម្រុះ​ដែល​គ្រប់​ទាំង​បី​ក្រុម​មាន​ដូច​ជា​៖
    - អាហារ​មាន​ថាមពល ជា​អាហារ​ដែល​ផ្តល់​នូវ​កម្លាំង​មាន​ដូច​ជាៈ បាយ ពោត ដំឡូង ត្រាវ​ចេកទុំ គ្រាប់​ធញ្ញជាតិ ស្ករ ផ្លែ​ឈើ​ទុំ ទឹកឃ្មុំ ទឹកដោះ​ម្តាយ ទឹកដូង ទឹកដោះគោ ខ្លាញ់ ប្រេង​ធញ្ញជាតិ ជាតិ​ម្សៅ និង​ជាតិ​ស្ករ ។
    -​អាហារ​ស្ថាបនា ជា​ប្រភេទ​អាហារ​ទ្រទ្រង់​ឬ​អភិវឌ្ឍន៍​រាង​កាយ និង​ការ​លូតលាស់​នៃ​សាច់ដុំ ខួរក្បាល និង​ផ្នែក​ជា​ច្រើន​ទៀត​នៃ​រាង​កាយ​យើង អាហារ​ទាំងនោះ​រួម​មានៈ សាច់ ទឹកដោះ ស៊ុត សណ្តែកសៀង តៅហ៊ូ និង​គ្រឿង​សមុទ្រ ។​ល​។
    -​អាហារ​ការពារ ជា​ប្រភេទ​អាហារ​សម្បូរ​ដោយ​ជីវជាតិ​អា​ជាតិ​ដែក និង​ជាតិ​អីុ​យ៉ូ​ដ មាន​ដូច​ជាៈ បន្លែ​ដែល​មាន​ស្លឹក​ពណ៌​បៃតង ផ្លែ​ឈើ​ស្រស់ សាច់ ស៊ុត ត្រី ខ្លាញ់ ថ្លើម​ត្រី គ្រាប់​ធញ្ញជាតិ អាហារ​សមុទ្រ អំបិល​អីុ​យ៉ូ​ដ និង​ប្រភេទ​អាហារ​កែ​ច្នៃ​ផ្សេង​ៗ​ទៀត ។
    - ត្រូវ​ផ្តល់​អាហារ​ឲ្យ​ដូច​ជា​សមាជិកគ្រួសារ ៣​ដង​ក្នុង​មួយ​ថ្ងៃ និង​បន្ថែម​អាហារ​ក្រៅ​ពេល​២​ដង​ទៀត ។
    ប្រ​សិប​បើ​អ្នក​អាច​អនុវត្ត​តាម​វិធី​ទាំងនេះ​បាន កូន​របស់​លោក​អ្នក​នឹង​មាន​សុខ​ភាពរឹងមាំ ការ​លូតលាស់​បាន​ល្អ និង​មាន​ប្រាជ្ញា​ឈ្លាសវៃ ៕




    No comments:

    Post a Comment

    Note: Only a member of this blog may post a comment.

    Fashion

    Beauty

    Travel