ថ្ងៃទី 19 វិច្ឆិកា 2016 ម៉ោង 04:16:PM
យន្តហោះប្រធានាធិបតីរុស្ស៊ីមួយគ្រឿង ដែលដឹកអ្នកកាសែតច្រើននាក់ ត្រូវបានហោះប្រដេញតាមដោយយន្តហោះចម្បាំងច្រើនគ្រឿងនៅដែនអាកាសស្វីស កាលពីថ្ងៃសុក្រ ស្របពេលដែលភាពតានតឹងកើនឡើងរវាលោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី និងប្រទេសមួយចំនួននៅអឺរ៉ុប។
អ្នកដំណើរម្នាក់ក្នុងចំណោមអ្នកដំណើរច្រើននាក់នៅលើយន្តហោះរុស្ស៊ីដែលហោះទៅប្រទេសប៉េរូនេះ បានថតវីដេអូមួយដែលបង្ហាញយន្តហោះយោធាដែលមានសញ្ញាសំគាល់ស្វីស ហោះមកជិតយន្តហោះរបស់ពួកគេ ។
លោក Andrey Kolesnikov និពន្ធនាយកនៃទស្សនាវដ្តីរុស្ស៊ីPioneer បានសរសេរលើហ្វេសប៊ុកថា “យើងកំពុងហោះពីលើប្រទេសស្វីស។
នៅចំណុចមួយនោះ យន្តហោះដែលដឹកគណៈប្រតិភូនិងក្រុមអ្នកកាសែតនេះ ត្រូវបានរារាំងដោយយន្តហោះចម្បាំង៣គ្រឿងនេះ។
លោក Andrey Kolesnikov បាននិយាយថា យន្តហោះចម្បាំងទាំងនេះ បានហោះមកជិតខ្លាំង រហូតដល់គាត់អាចមើលឃើញមុខរបស់អ្នកបើកយន្តហោះស្វីសទាំងនោះ ហើយ វាអាចមានគ្រោះថ្នាក់ បើសិនយន្តហោះទាំងនេះ មកជិតជាងនេះបន្តិចទៀតនោះ។
ទោះបីជាមានការភ័យខ្លាំងក្តី យន្តហោះរុស្ស៊ីនេះ អាចនឹងបង្ខំចិត្តធ្វើការចុះចតភ្លាមៗដោយគ្មានការគ្រោងទុក ប៉ុន្តែយន្តហោះស្វីសទាំងនោះបានហោះចេញឆ្ងាយ នៅពេលដែលយន្តហោះរុស្ស៊ីនេះបានហោះជិតដល់ព្រំដែន៕

យន្តហោះប្រធានាធិបតីរុស្ស៊ីមួយគ្រឿង ដែលដឹកអ្នកកាសែតច្រើននាក់ ត្រូវបានហោះប្រដេញតាមដោយយន្តហោះចម្បាំងច្រើនគ្រឿងនៅដែនអាកាសស្វីស
No comments:
Post a Comment
Note: Only a member of this blog may post a comment.