អាទិត្យ ២០ វិច្ឆិកា, ២០១៦ ១៥:៤១
ដោយ និកា
ភ្នំពេញ៖ ក្នុងមួយរយៈពេលចុងក្រោយនេះ
មានតារាស្រីខ្មែរមួយចំនួន ត្រូវបានរងការរិះគន់ ពីសំណាក់មហាជន
ដោយបានប្រើពាក្យសម្តីថា រូបសម្រស់របស់ តារាស្រីទាំងនោះ
សុទ្ធតែស្អាតដោយគីមី។
ពាក្យសម្តីទាំងនេះ បានធ្វើឲ្យតារាស្រីខ្មែរ
មានការខឹងសម្បារ និងតបត ដោយបាននិយាយថា ទោះជាពួកគេស្អាតដោយគីមី
រឺមិនគីមីក៏ដោយ ក៏ជាសិទ្ធរបស់ពួកគេហើយក៏មិនបាន យកថវិការបស់អ្នកដែលរិះគន់
ទៅទិញនោះដែរ ។
ចង់ដឹងថា មានតារាស្រីខ្មែរណាខ្លះ ត្រូវគេតិះដៀលថា ស្អាតដោយគីមីនោះ? តោះតាមដានទាំងអស់គ្នា៖
១) កញ្ញា ដេននីក្វាន់ ជាតារាស៊ិចស៊ីម្នាក់
ហើយក៏ជាតារាទើបតែនឹងរះផងដែរ
តែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មហាជន។
ស្របពេលដែលបណ្តាអ្នកគាំទ្រ មានការចាប់អារម្មណ៍ទៅលើការស្លៀកពាក់
និងការតែងខ្លួនរបស់នាង ក៏មានមនុស្សមួយចំនួនផងដែរ បានធ្វើការរិះគន់ ទៅលើនាង
ដែលថាសម្រស់របស់នាង មិនមែនពីធម្មជាតិនោះទេ គឺស្អាត ដោយការកែសម្ផស្ស
និងប្រើប្រាស់ផលិតផលគីមីជាដើម។
ជាពិសេស នៅពេលដែលតារាស្រីរូបនេះ
បានឃើញគេរិះគន់ លើរូបសម្រស់ហើយ រូបនាង ក៏មិនបង្អង់យូរ បានតបតយ៉ាងចាស់ដៃ
នៅក្នុងបណ្តាញសង្គមហ្វេសប៊ុករបស់នាងផងដែរ។
២) បេនីយ៉ាំង៖ តារាស្រីរូបស្រស់ បេនីយ៉ាំង
ក៏ធ្លាប់ត្រូវគេតិះដៀលឲ្យនាង កាលពីមួយរយៈពេលមុន ដែលថា រូបនាង បានកែសម្ផស្ស
ទើបធ្វើឲ្យសម្រស់ស្រស់ស្អាតបែបនេះ។ ក្នុងនោះដែរ កញ្ញា បេនីយ៉ាំង
ក៏ដូចកញ្ញា ដេននីក្វាន់ ដែរ គឺមិនបាននៅស្ងៀមឲ្យគេរិះគន់នោះទេ
រូបនាងក៏បានថាឲ្យអ្នកដែលរិះគន់នាង យ៉ាងកប់មាត់ៗ ដោយគ្មានប្រណីដៃបន្តិចសោះ។
៣) ហេង ចន្ថា ជាម្ចាស់ជ័យលាភីលេខ១ ក្នុងកម្មវិធីMiss Grand
Cambodia ក៏ត្រូវបានគេរិះគន់ លើសម្រស់របស់នាងផងដែរ
ដែលថាគ្មានសម្រស់ធម្មជាតិ ព្រោះច្រមុះរបស់នាង បានកែលើកខ្ទង់ឡើងឲ្យខ្ពស់។
ជាពិសេសថែមទាំងមានអ្នកខ្លះ បាននិយាយថា កម្មវិធីMiss Grand Cambodia
មិនសមឲ្យនាងជាប់នោះទេ ព្រោះថា សម្រស់របស់នាង មិនមែនស្អាតពីធម្មជាតិ។
ប៉ុន្តែទោះជាមានគេប្រើពាក្យសម្តីវាយប្រហារ
ក៏កញ្ញា ហេង ចន្ថា មិនបានតបត រឺក៏ខឹងសម្បារនោះដែរ
គឺបានឃើញរូបនាងធ្វើធម្មតា ហាក់ដូចជាគ្មានរឿងអ្វីបានកើតឡើង៕
No comments:
Post a Comment
Note: Only a member of this blog may post a comment.