ភ្នំពេញ៖ បន្ទាប់ពីនារីម្ចាស់ Account Facebook ម្នាក់ ដែលមានឈ្មោះថា Sesamuth Dalyda Real ម្នាក់បានសម្តែងចេញនូវភាពមិនពេញចិត្ត ទៅលើការស្លៀកពាក់តែងខ្លួនរបស់ តារាចម្រៀងស្រីចាស់វស្សា អ្នកនាង ម៉េង កែវពេជ្ជតានោះ ពេលនេះលទ្ធផលបានចេញមកជាផ្លែផ្កាហើយ គឺអ្នកនាង ម៉េង កែវពេជ្ជតា បានដាក់សារឆ្លើយតបមកវិញយ៉ាងគាប់ចិត្ត ព្រោះមិនអាចនៅស្ងៀមទ្រាំគេរិះគន់ខ្លួននៅនឹងមុខនឹងមាត់ដូច្នេះបាន។
អ្នកនាងម៉េង កែវពេជ្ជតា បានដាក់សារមួយឃ្លាទៅវិញភ្លាម ធ្វើឱ្យអ្នកដែលបានរិះគន់ម្នាក់នោះ ឃើញហើយអាចកកឈាមទាំងដុំៗជាក់ជាមិនខានឡើយ។ សារមួយឃ្លានៅក្នុងហ្វេសប៊ុកផ្ទាល់របស់អ្នកនាង ម៉េង កែវពេជ្ជតា មានសេចក្តីខ្លីខ្លឹមយ៉ាងដូច្នេះ ថា៖ «នេះ គិតថាជាឱកាសបានវាយបកហើយហ្នឹងហ្អី ? ? កុំសង្ឃឹម ! ! ឱនាងអើយនាង បើមីងមានមុខរបរត្រឹមដើរស៊ីការ ជប់លៀង ឬដើរលេងចូលក្លឹបដូចជានាងនោះ មីងធានាថា នាងតែងខ្លួនមិនឈ្នះមីងទេ ! ! អរគុណដែលថាមីងលើស ប្រសើរជាងនាងដែលខ្វះ មានន័យថាអត់គ្រប់ទឹក»។

មានធម្មតាឯណា អ្នកនាង ម៉េង កែវពេជ្ជតា តារារះលើវិថីសិល្បៈអស់រាប់ឆ្នាំមកហើយ ទម្រាំតែមានកេរ្តិ៍ឈ្មោះល្បីល្បាញមកដល់បច្ចុប្បន្ន គឺធ្លាប់ឆ្លងកាត់រឿងរ៉ាវតូចធំមករាប់មិនអស់ទៅហើយ។
គួរបញ្ជាក់ផងដែរថា មូលហេតុដែលធ្វើឱ្យមានការផ្ទុះនូវការរិះគន់ពីសំណាក់ស្រីម្នាក់ជាម្ចាស់ Account Facebook ដែលមានឈ្មោះថា Sesamuth Dalyda Real ទៅលើអ្នកនាង ម៉េង កែវពេជ្ជតា ពីព្រោះតែកាលពីថ្ងៃទី២០វិច្ឆិកា កន្លងទៅ អ្នកនាង ពេជ្ជតា បានស្លៀកសម្លៀកបំពាក់ឈុតពណ៌ខ្មៅ ទៅចូលរួមពិធីមង្គលការរបស់ប្អូនស្រីលោក អ៊ឹម ជីវ៉ា។ ដោយនារីនៅក្នុងហ្វេសប៊ុកឈ្មោះខាងលើ បានធ្វើការរិះគន់យ៉ាងចាស់ដៃសំដៅដល់ អ្នកនាង ពេជ្ជតា ថា៖ «ចូលរួមពិធីមង្គលគេទាំងមូលបែរជាស្លៀកឈុតខ្មៅលើសហើយ មីងសង្ស័យតែគាត់ទើបចេញពីព្រៃ»។
បន្ទាប់មក លោក អ៊ឹម ជីវ៉ា តារាល្បីខាងផ្នែកធ្វើការងារសង្គមបាន ក៏បានមានប្រតិកម្មភ្លាមៗទៅនឹងនារីម្នាក់ខាងលើនោះដែរ ដែលរិះគន់ប៉ះពាល់ទៅដល់កិត្តិយសអ្នកនាង ម៉េង កែវពេជ្ជតា៕





No comments:
Post a Comment
Note: Only a member of this blog may post a comment.