៖ តារាចម្រៀងស្រីចូលចិត្តស្ទាយខ្លួនបែប Kpop កញ្ញា ទេព បូព្រឹក្ស ត្រូវបានមហាជនមួយចំនួន លួចសរសើរនាងថា ជាតារាស្រីដែលមានភាពរួសរាយរាក់ទាក់ និងមានទំនាក់ទំនងយ៉ាងល្អ ជាមួយនឹងអ្នកសិល្បៈរៀមច្បង ទាំងក្នុងនិងក្រៅផលិតកម្ម។
ថ្មីៗនេះផងដែរ កញ្ញា ទេព បូព្រឹក្ស ក៏ត្រូវបានអ្នកគាំទ្រសរសើរទៀតថា នាងជាតារាស្រីដែលមិនចេះប្រកាន់ខ្លួន ដោយនាងបានស្លៀកសម្លៀកបំពាក់បែបសាមញ្ញ ចូលទៅទិញម្ហូប នៅតាមចិញ្ចើមផ្លូវញុំា ទៀតផង។


ដោយឡែក ក្រឡេកមកចាប់អារម្មណ៍ពី ទំនាក់ទំនង រវាងនាង ជាមួយនឹងមិត្តរួមអាជីពវិញម្តង ដោយម្សិលមិញនេះ កញ្ញា ទេព បូព្រឹក្ស បានបង្ហោះរូបថតមួយសន្លឹកជាមួយនឹង តារារៀមច្បង និងជាមិត្តរួមផលិតកម្ម គឺកញ្ញា ឱក សុគន្ធកញ្ញា ដោយក្នុងនោះ បូព្រឹក្ស បានសរសេរសារពីលើរូបថតថា «អ្នកបងសំណព្វចិត្ត ខានជួបយូរហើយ អ្នកណាស្រលាញ់ចែធំខ្លះ សម្រាប់ខ្ញុំុំ ស្រលាញ់ណាស់ She is ma queen »។
មិននឹកស្មានថា កញ្ញា ទេព បូព្រឹក្ស ស្រលាញ់ និងចាត់ទុក កញ្ញា ឱក សុគន្ធកញ្ញា ដល់ម្លឹងសោះ៕





No comments:
Post a Comment
Note: Only a member of this blog may post a comment.